កម្ពុជា​រៀបចំ​សន្និសីទ​ «ផ្លូវ​មួយ​ ខ្សែក្រវ៉ាត់​មួយ»​ ជំរុញ​ការលើក​កំពស់ប្រាក់​យ៉​ន់ និង​ប្រាក់រៀល

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុ និង​ក្រសួង​ពាក់​ព័​ន្ឋ​ជាច្រើន បានរៀបចំ​សន្និសីទ​រួមគ្នា​ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដើម្បី​លើក​កំពស់​ការប្រើប្រាស់​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេរ​ភាគី។

យោងតាម​សេចក្តីជូនដំណឹង​របស់​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​គេហទំព័រ​propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៤ តុលា​នេះ​បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ​មាន​គោលបំណង ដើម្បី​ផ្តល់ឱកាស​ដល់​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ឋ និង​គ្រឹះស្ថាន​ឯកជន​ចិន និង​កម្ពុជា​ជួបពិភាក្សា និង​ផ្តល់​ធាតុ​ចូល​សម្រាប់​ការលើក​កំពស់​ការប្រើប្រាស់​ប្រាក់​យ៉​ន់ និង​ប្រាក់រៀល នៅក្នុង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេរ​ភាគី ក៏ដូចជា​សហប្រតិបត្តិ​ការ​លើ​វិស័យសេដ្ឋកិច្ច និង​រូបិយវត្ថុ​រវាង​ប្រទេស​ទាំងពីរ ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​ធនាគារ ICBC Limited ជា​អ្នករៀបចំ​សន្និសីទ​នេះ។ សន្និសីទ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​តំណាង​មកពី​ធានា​គារ​កណ្តាល​ចិន សាខា​ខេត្ត Guangxi ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់​ព័​ន្ឋ​ជាច្រើន​ទៀត។

លោក ង៉ែត ជូ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ថ្វី​ត្បិត​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​ទ្រទ្រង់​ដោយ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ចិន​ក្តី ប៉ុន្តែ​ការនាំ​ទំនិញ​ចេញ​ក្រៅប្រទេស​បានជា​ប្រាក់​ដុល្លារ ហេតុនេះ​វា​ត្រូវការ​ប្រើប្រាស់​ពេលវេលា​ច្រើន​ថែមទៀត ក្នុងការ​ជំរុញ​ឲ្យ​ប្រាក់រៀល​មានការ​ទទួលស្គាល់ និង​ប្រើប្រាស់​សម្រាប់​ទូទាត់​ពី​ពាណិជ្ជករ ក៏ដូចជា​អ្នកវិនិយោគ​ចិន យកមកប្រើ​ប្រាស់​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម។

លោក​បន្តថា “វា​មិន​សាមញ្ញ​ពេក​ទេ​ដើម្បី​ឲ្យ​មានការ​ទូទាត់​ប្រាក់រៀល ទោះ ជាមាន​ឆន្ទៈ​សហប្រតិបត្តិការ​ទ្វេរ​ភាគី រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ក្តី គឺ​វា​នៅតែ​ទាមទារ​ពេលវេលា​ច្រើន។លោក​បន្តថា “ជនជាតិ​ណា​មាន​ទំនុកចិត្ត​លើ​ប្រាក់រៀល​លឿន​ឬ​យឺត វា​អាស្រ័យ​លើ​ប្រជាជន​កម្ពុជា​ខ្លួនឯង​ទទួល​ស្គា​កើ និង​ឲ្យ​តម្លៃ​សិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here