ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ធនាគារពាណិជ្ជភ្នំពេញ PPC Bank បានចុះហត្ថ លេខាជាមួយក្រុម ហ៊ុនBanhji (បញ្ជី) ដែលជាដៃគូសហការលើធុរកិច្ចសហគ្រាស ធុនតូចនិងមធ្យម (SME) និងគោលដៅយុទ្ធសាស្ត្រ បើកទូលាយដល់អតិថិជន ជាពិសេសមិនទាមទារទ្រព្យបញ្ចាំពីសហគ្រាសធុនតូចនិងមធ្យម (SME)។
លោក ស៊ឹម ចាន់គិរីរត្ន នាយកប្រតិបត្តិក្រុមហ៊ុនបញ្ជី បានបញ្ជាក់ក្នុងពិធីចុះហត្ថលេខាភាពជាដៃគូជាមួយធនាគារ PPC Bankកាលពីថ្ងៃទី៧ មិនាកន្លងមកថា ក្រុមហ៊ុនលោកមានផ្តល់សូហ្វវ៊ែរ (software) ដោយមិនគិតថ្លៃទៅដល់សហគ្រាសធនតូចនិងមធ្យម ដោយខាងក្រុមហ៊ុនមានពត៌មានច្រើន ដែលអាចធ្វើឲ្យខាងសហគ្រាសធុនតូច និងមធ្យមទទួលបានកម្ចីកាន់តែច្រើនពីធនាគារ។ លោកបន្តថា ជាទូទៅប្រសិនខ្ចីលុយពីធនាគា គឺត្រូវការទ្រព្យបញ្ចាំ ប៉ុន្តែជាមួយប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុនបញ្ជី គឺយើងពិនិត្យមើលលើទិន្នន័យលំហូរសាច់ប្រាក់ និងប្រតិបត្តិការគណនេយ្យរបស់ក្រុមហ៊ុន ដែលត្រូវការប្រាក់កម្ចីថា តើធនាគារអាចផ្តល់កម្ចីអោយគាត់បានឬអត់។
-->

លោកបន្តថា “ការចុះកិច្ចសន្យាសហការជាមួយធនាគារ ភីភីស៊ី ប៊ែងនាពេលនេះ គឺការផ្តល់សេវាកម្មទៅឲ្យសហគ្រាសធុនតូច និងមធ្យមខ្លាំងជាងគេ ដោយផ្អែកលើសកម្មភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយផ្តល់ត្រឡប់ទៅវិញ ទៅមកនូវព័ត៌មានដែលលឿនហើយត្រឹមត្រូវ។
នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ លោក Shin Chang Moo បានថ្លែង ថា មុននឹងជ្រើសរើសយកក្រុមហ៊ុនបញ្ជីជាដៃគូ លោកបានជួបជាមួយក្រុមហ៊ុនជាច្រើនរួចហើយ ដោយសង្កេតឃើញថា ក្រុមហ៊ុនបញ្ជីមានយុទ្ធសាស្ត្រធ្វើការច្បាស់លាស់ ហើយការងារមួយនេះ ក៏ស្របទៅនឹងអ្វីដែលធនាគារចង់ធ្វើ ទន្ទឹមនឹងនេះក្រុមហ៊ុនបញ្ជី ក៏បានផ្តល់ទំនុកចិត្តបន្ថែមទៀតមកធនាគារផងដែរ។
ធនាគារពាណិជ្ជភ្នំពេញពាណិជ្ជ ភីភីស៊ី ប៊ែង បានបង្កើតគ្រឹះរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០។ ក្នុងប្រតិបត្តិការរយៈពេល៩ឆ្នាំ មកដល់បច្ចុប្បន្ន នេះ ធនាគាបានពង្រីកសាខាដល់បណ្តារាជធានី ខេត្ត សំខាន់ៗចំនួន១៨កន្លែងហើយ។ទស្សនៈវិស័យ:របស់ធនាគារ ការបង្កើតភាពជោគជ័យផ្អែកលើមូលដ្ឋាន នីយកម្ម និងគំរូកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ គោលដៅយុទ្ធសាស្ត្រអាស៊ី៕










