សាលាក្រុងប៉ារីសកំពុងជួយសិក្សាពីការអភិវឌ្ឍន៍ភាគខាងត្បូងរាជធានី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលកំនើនប្រជាសាស្រ្ត និងការកើនឡើងនូវគម្រោងវិនិយោគនានា នៅភាគខាងត្បូងរាជធានីភ្នំពេញ សាលាក្រុងប៉ារីសសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនាពេលអនាគតនៅតំបន់ខាងលើនេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានថ្លែងឲ្យដឹងតាមទូរ​ស័ព្ទកាលពីម្សិលម៉ិញនេះថា សាលាក្រុងប៉ារីសបាននិងកំពុងសិក្សាពីការអភិវឌ្ឍ​ និងបញ្ហា​ប្រឈម ដើម្បីរកដំណោះស្រាយនាពេលអនាគត នៅពេលចំនួនប្រជាពលរដ្ឋកើនឡើងនៅតំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ។ លោកបន្តថា ការសិក្សានេះនឹង​ផ្តោតលើបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋចម្រោះទឹកកខ្វក់ តំបន់បៃតង និងបញ្ហាមួយចំនួន ទៀត ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍនាពេលអនាគត។

លោកបន្តថា “ការសិក្សានេះនឹងមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីរៀបចំផែនការអភិវឌ្ឈន៍នាពេលអនាគតថាគួររៀបចំប្រព័ន្ឋលូ ផ្លូវ អាងចម្រោះទឹកកខ្វក់ និងតំបន់បៃតងយ៉ាង​ដូចម្តេច នៅពេលចំនួនប្រជាពលរដ្ឋកើនឡើងខ្លាំងនាពេលអនាគត”។លោកបន្តថា “ការសិក្សានេះក៏អាចផ្តល់ជាចំណេះដឹង និងសម្រាប់ឲ្យសាលារាជធានីភ្នំពេញរៀបចំផែន​ការអភិវឌ្ឍន៍នៅតំបន់នេះនាពេលអនាគត”។

អតីតវីរស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានជម្រុញឲ្យមានការពង្រីកក្រុងភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់នេះជាតំបន់មានសណ្ឋានដីខ្ពស់ មិន​ប្រឈមនឹងទឹកជំនន់ និងជាតំបន់ដែលងាយស្រួល ក្នុងការរៀបចំផែនការអភិវឌ្ឍនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here