ដោយ វុត្ថា
ភ្នំពេញ៖ ទីក្រុងសំខាន់ៗចំនួន៦របស់កោះតៃវ៉ាន់ កំពុងមានសន្ទុះឡើងយ៉ាងខ្លាំងក្នុងប្រតិបត្តិការលក់ដូរអចនលទ្រព្យលំនៅដ្ឋាន និងអគារពាណិជ្ជកម្មក្នុងខែឧសភា ឆ្នាំ ២០១៨នេះ ក្រោយមានការធ្លាក់ចុះរយៈពេល២ឆ្នាំកន្លងមក។
យោងតាមសេចក្តីរាយការណ៍បន្តថា ក្នុងចំណោមទីក្រុងទំាង៦រួមមាន ទីក្រុង Taipei ទីក្រុង New Taipei ទីក្រុង Taoyuan ទីក្រុង Taichung ទីក្រុង Tainan និង Kaohsiung បានជាប់កំណត់ត្រាលើការប្រតិបត្តិការលក់ដូរ អចលនទ្រព្យមានទាំងលំ នៅដ្ឋាន ការិយាល័យធ្វើការ និងហាងលក់ទំនិញ កើនឡើងដល់ចំនួន២០,៤០៩យូនីត។
-->
បើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយរដ្ឋាភិបាល កោះតៃវ៉ាន់បានឲ្យដឹងថា កំនើននៃការទិញលក់នៅក្នុងទីក្រុងទាំង៦នោះ បានកើនឡើង៣៦,៦ភាគរយចាប់តាំងពីខែមេសា និងកើន១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នៅក្នុង ទីផ្សារទិញលក់លំនៅដ្ឋាននៅដើមឆ្នាំ២០១៨ មានភាពរឹងមាំជាមួយនឹងចំនួនប្រតិបត្តិការលក់ដូរអចលនទ្រព្យ ក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំនេះ សរុបមានចំនួន៨៤.៦៣១ យូនីតឬកើនឡើង៨.១% កាលពីមួយឆ្នាំមុន។
ការលក់អចនលទ្រព្យនៅទីក្រុងតៃប៉ិ គិតតែនៅក្នុងខែឧសភាបានកើនឡើងដល់៤៦,៩ភាគរយធៀបនឹងខែមុន ដោយមានប្រតិបត្តិការអចលនទ្រព្យ និងអគារពាណិជ្ជកម្មដែលមានចំនួន២.៦៣១យូនីត ដែលជាកំណើនខ្ពស់បំផុត ក្នុងចំណោមទីក្រុងចំនួន៦នេះ។
លោក Chang Ching-yun ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យជាតិ បានអោយដឹងថា ការកើនឡើងនៃការលក់នៅក្នុងទីក្រុងតៃប៉ិ ស្ថិតនៅក្នុងសង្កាត់ Zhongzheng សង្កាត់ Xinyi និង សង្កាត់ Da’an ដែលការលក់បានកើនឡើងចំនួន៥០ភាគរយកាលពីមួយខែមុន។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ប្រតិបត្តិការលក់លំនៅដ្ឋាននៅទូទាំងកោះតៃវ៉ានត្រូវតែមានមានការពង្រឹងបន្ថែមទៀត បើទោះបីជាលទ្ធផលនៃការលក់ដូរមានការការរីកចម្រើននៅទីផ្សារក្នុងខែឧសភាក៏ដោយ។ អ្នកទិញលំនៅដ្ឋាន ហាក់ដូចជាកំពុងរង់ចាំរបៀបស្វែងរកតម្លៃទាបមុនពេលលោតចូលទីផ្សារលក់បន្ត៕