ទីផ្សារ​ដីឡូត៍​សំរាប់​សាងសង់​ផ្ទះ​លំហែរ​កាយ​នឹង​ងើប​ឡើងវិញ​ខ្លាំង​ក្រោយ​វិបត្តិ ដោយសារ​ហេតុផល

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ទីផ្សារ​ដីឡូត៍​សម្រាប់​សាងសង់​ផ្ទះ​លំហែរ​កាយ នឹង​ងើបឡើង​ខ្លាំង ក្រោយ​វិបត្តិ​កូ​វីដ១៩ បញ្ចប់​នាពេល​ខាងមុខនេះ ដោយសារ​ហេតុផល​មួយចំនួន។

លោក​ឆ​ម ចំរើន​អគ្គនាយក​ក្រុមហ៊ុន Atsolutions Properties & Investment PLC បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​ដី​ឡូ​ត័ស​ម្រា​ប់​សាងសង់​ផ្ទះ​លំ ហែរ នៅតាម​បណ្តា​ខេត្ត​កៀក​នឹង​រាជធានី​ភ្នំពេញ ពិសេស​តំបន់ឆ្នេរ​ដូចជា​ខេត្តកំពត កែប កោះកុង ព្រះសីហនុ​ជាដើម មាន​តម្រូវការ​ខ្ពស់​រួចទៅហើយ ក្រោយ​រលក​ទី១និង​ទី២នៃ​វិបត្តិ​កូ​វីដ​នៅ​កម្ពុជា។

លោក​បន្តថា “កំណើន​នៃ​ការទិញ​ដីឡូត៍​ប្រភេទ​នេះ ដោយសារ​ប្រជាជន​មិនអាច​ចេញដំនើរ​ទៅ​កំសាន្ត​នៅ​បរទេស​បាន អញ្ចឹង​ពួកគេ​បង្វែរ​មករក​កន្លែង​លំហែរ ក្នុងស្រុក ដោយ​ទិញ​ដី ឬ​ផ្ទះ​លំហែ​ដែល​សាងសង់​ស្រាប់ នៅតាម​មូលដ្ឋាន​ខាងលើ” ។ លោក​បន្តថា “ទំហំ​ដី២០គុណ​នឹង៣០ម៉ែត្រ និង​ទំហំ៥០គុណ១០០ម៉ែត្រ នៅតាម​តំបន់ភ្នំ ដែលមាន​ទេសភាព ខ្យល់អាកាស​បរិ​សុ​ទ្ឋ ទទួលបាន​ការទិញ​ច្រើន​ពី​អតិថិជន” ។

លោក​ឆ​ម ចំរើន បាន​សម្តែង​សុទិដ្ឋិនិយម​ថា ទីផ្សារ​នេះ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត ដោយសារ​ប្រជាជន​កម្ពុជា​ចូលចិត្ត​កំសាន្ត ប្រាក់ចំណូល​មានការ​កើនឡើង ពិសេស​ក្រោយពេល​វិបត្តិ​កូ​វីដ​បញ្ចប់ ទីផ្សារ​ដីឡូត៍​បែបនេះ នឹងមាន​តម្រូវការ​ខ្ពស់​បន្ថែមទៀត​នាពេល​អនាគត។

តំបន់​ជើងភ្នំ​បូកគោ ជាទី​តាំង​មួយ​មាន​ភាព​ស័​ក្ត​សម សម្រាប់​សាងសង់​ផ្ទះ​លំហែរ ដោយសារ​មាន​ទេសភាព ខ្យល់អាកាស​បរិ​សុ​ទ្ឋ និង​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ នៅពេល​ផ្លូវជាតិ​លេខ៣សាងសង់​បញ្ចប់​នៅ​ខែកញ្ញា​ខាងមុខនេះ។

លោក Color Tan អគ្គនាយក​ក្រុមហ៊ុន Youngsia Real Estate បាន​មានប្រសាសន៍ថា តំបន់​ជើងភ្នំ​បូកគោ កំពុងមាន​សក្តានុពល​លើ​ផ្នែក​នេះ ដោយសារ​ហេតុផល​ជាច្រើន ទី១ ជា​តំបន់​ស្ថិតនៅ​ជើងភ្នំ ដែលមាន​ព្រៃឈើ ទេសភាព​ខៀវស្រងាត់ ជិត​ដងព្រែក និង​មាន​ខ្យល់អាកាស​បរិ​សុ​ទ្ឋ ជាពិសេស​គំរោង​នេះ ស្ថិតនៅ​កណ្តាល​ទីក្រុង​បូកគោ ដែល​ស ម្តេច​តេ​ជោ ទើប​អនុម័ត​កាលពីពេលថ្មីៗនេះ។

លោក​បាន​លើកសរសើរ​គម្រោង​ដីឡូត៍​បូកគោ​លែ​ន​ដ៏ ដែល​អ្នក​អិ​វឌ្ឍន៍​បានរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រួចជាស្រេច ដូចជា ផ្លូវ​ចូល​គំរោង​ទំហំ១៨ម៉ែត្រ មាន​ត​បណ្តាញ​ទឹកស្អាត អគ្គិសនី ប្រ​ព័​ន្ឋ​លូ​ធំ នៅតាម​ក្បាលដី​និមួយៗរួចស្រេច ដែល​អ្នក​ចង់​ទិញ​សម្រាប់​សាងសង់​ផ្ទះ លំហែរ​កាយ​មាន​ភាពងាយស្រួល មិន​ពិបាក​រត់ការ​នាំមក​នូវ​ភាព​ស្មុ​គ្រ​ស្មាញ​ផងដែរ។

លោក​បាន​បន្តថា ជាមួយគ្នានេះ តាម​លោក​ដឹង​គំរោង​បូកគោ​លែ​ន​ដ៏ ក៏​បាននិងកំពុង​សាងសង់់ ហាង​កាហ្វេ​ជា​ផ្ទះ​យន្តហោះ នៅ​ពីមុខ​គំរោង​នេះ​មានផ្ទះ​អាជីវកម្ម ដែល​អាច​ប្រកបមុខរបរ​បាន ព្រោះ​គំរោង​នេះ​ស្ថិតនៅ​ចម្ងាយ២០០ម៉ែត្រ​ប៉ុណ្ណោះ ពី​ខ្លោងទ្វារ​ចូល​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​សុខា​គ្រុប។

ជាមួយគ្នានេះ លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍៍ថា តំបន់​ជើងភ្នំ​បូកគោ​មាន​លក្ខណៈ​អំណោយផល​ទាំង​ទីតាំង​ភូមិសាស្ត្រ អាកា​ធាតុ និង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ហេតុនេះ​សក្តានុពល​តំបន់​នេះ ពិត​ជាមាន​ភាពល្អប្រសើ​រ ប៉ុន្តែអ្វីៗត្រូវ​រង់ចាំ​សេដ្ឋកិច្ច​ដើរ​ល្អ​ឡើងវិញ នៅពេល​ជំងឺ​កូ​វីដ១៩បញ្ចប់ទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here