កម្ពុជា និង ADB គ្រោង​រៀបចំ​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​ឡើងវិញ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្នុង​ផែន​ការតភ្ជាប់​តំបន់​អភិវឌ្ឍន៍ នៃ​បណ្តា​ប្រទេស​អនុតំបន់​មហា​ទន្លេមេគង្គ កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​គ្រោង​រៀបចំ​ជួសជុល​និង​សាងសង់​ព្រលានយន្តហោះ​ក្នុង​ខេត្តស្ទឹងត្រែង​ឡើងវិញ។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ប្រាប់ Propertyarea.asia នា​រសៀល​ថ្ងៃទី៦ វិច្ឆិកា​នេះ​ថា ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិតក្នុង​ផែនការមេ​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​នៅតាម​បណ្តា​ប្រទេស នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ប​ច្ចុ ប្ប្បន្ន​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កំពុង​សិក្សា​លំអិត​ពី​ផែនការ​នេះ មុន​សម្រេច​ដាក់បញ្ចូល​ទៅក្នុង​ផែនការ​នាពេល​អនាគត។

លោក​បន្តថា “ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង មាន​សក្តានុពល​ជាងគេ​ក្នុងចំណោម​តំបន់​ភូមិភាគ​ឥ​សាន្ត និង​ជា​ច្រករបៀង​ងាយ​ត​ភ្ជាប់​ទៅកាន់​ប្រទេស​ឡាវ និង​ប្រទេស​ក្នុង​តំបន់​ដទៃទៀត ក៏ដូចជា​ត​ភ្ជាប់​ទៅកាន់​បណ្តា​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ចំនួន​បី​ទៀត។លោក​បន្តថា “ព្រលាន​នេះ​មាន​ល​ទ្ឋ​ភាព និង​ឆ្លើយតប​តាម​ផែនការមេ នៃ​ផែនការអភិវឌ្ឍន៍​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បន្តថា ប្រសិនជា​ត្រឹម​ជួសជុល គឺ​ចំណាយ​ថវិការ​ចន្លោះ​ពី៥ ទៅ៦លាន​ដុល្លារ​អាច​បើក​ដំណើរការបាន​ហើយ សម្រាប់​ចុះចត​យន្តហោះតូចៗ ប៉ុន្តែ​ដើម្បី​អាច​ឲ្យ​យន្តហោះ​ប្រភេទ Airbus320 និង Boing737ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី១៦០ ទៅ១៨០នាក់ ព្រលានយន្តហោះ​នេះ​ត្រូវ​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី២០ ទៅ៣០លាន​ដុល្លារ​អាមេរិក។

តាម​ការពិនិត្យ​ទីតាំង និង​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ច្រើន​ផ្នែក ទី១ ឆ្លើយតប​នឹង​ផែនការ​របស់​មហា​អនុតំបន់​ទន្លេមេគង្គ ទី២ ងាយស្រួល​ក្នុង​ការតភ្ជាប់ និង​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​តំបន់ ទី៣ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​មាន​ភាពងាយស្រួល និង​ងាយ​ត​ភ្ជាប់​ទៅកាន់​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ចំនួន​បី ដែល​នៅក្បែរនោះ។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​រូបនេះ។

ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​លោក​ធួន ស៊ីណាន​បាន​ថ្លែងថា ប្រសិនជា​មានការ​សាងសង់ ព្រលានយន្តហោះ​នៅ​ខេត្តស្ទឹងត្រែង​មែន ពិតជា​រឿង​អបអរសាទរ​ណាស់ ព្រោះ​វា​ងាយស្រួល​ត​ភ្ជាប់​ទៅ​ខេត្ត​ដទៃទៀត និង​ត​ភ្ជាប់​ជាមួយ​ប្រទេស​ឡាវ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដទៃទៀត។លោក​បន្តថា ខេត្តស្ទឹងត្រែង ងាយ​ត​ភ្ជាប់​មកកាន់​ខេត្តក្រចេះ និង​រតនៈគិរី ហើយ​បើ​រដ្ឋាភិបាល​មាន​ល​ទ្ឋ​ភាព​បើក​ព្រលាន​ថ្មី​មួយ​នៅ​ខេត្តមណ្ឌលគិរី​កាន់តែ​ប្រសើរ។

លោក​បន្តថា “ប្រសិន​ជាមាន​ព្រលាន​នៅ​ខេត្តស្ទឹងត្រែង ជា​រឿង​អបអរ​សា ទរ ហើយ​យើង​រំពឹងថា​ភ្ញៀវ​ទេសចរណ៍ នឹង​កើនឡើង​ច្រើន​នៅតាម​បណ្តា​ភូមិភាគ​ឥ​សាន្ត​បន្ថែមទៀត។លោក​បន្តថា “ការពិត​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​សម្បើម​ណាស់ ប៉ុន្តែ​បញ្ហា​កង្វះ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បានក្លាយ ជា​ឧបសគ្គ​រាំងស្ទះ ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here