ដោយ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានផ្តោតលើការរៀបចំ “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្ត្រកៀរគរចំណូល” សម្រាប់យកទៅអនុវត្តការងារចំណូលសំដៅលើកកម្ពស់គុណភាព និងពង្រីកការទទួលបាននូវភាពពេញចិត្ត និងប្រសិទ្ធភាពនៃសេវាសាធារណៈថែមទៀត ស្របតាមការកែទម្រង់របស់ក្រសួងស្ថាប័នសំខាន់របស់ជាតិ។

-->
គោលនយោនបាយនេះ ត្រូវបានបង្ហាញក្នុងសិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ ដើម្បីផ្សព្វផ្សាយទូលំទូលាយ សំដៅបង្កើនការយល់ដឹង និងរួមចំណែកក្នុងការ រៀបចំការអនុវត្តចំណូល ការតាមដានគ្រប់គ្រង ការកត់ត្រានូវចំណូលដែលប្រមូលបាន ព្រមទាំងពង្រីកការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សន្សំសំចៃ និងទាន់ពេលវេលា សមស្របតាមជំហាននៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី។
អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ឈួន វិន បានជំរុញឱ្យមានការចូលរួមពីក្រុមការងាររៀបចំ ថវិការបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីសម្រេចឲ្យបានតាមទិសដៅ ដែលបានដាក់ចេញ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម (ឆ្នាំ២០១៤-២០១៨) ស្របតាមក្របខណ្ឌនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
