ដោយៈ វិវឌ្ឍន៍
សៀមរាបៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានបន្តដឹកនាំដឹកនាំកិច្ចប្រជុំASEAN-Korea Business Council ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប។
The ASEAN-Korea Business Council (AKBC) ត្រូវបានបង្កើតឡើងកាលពីក្នុងឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំខួបទំនាក់ទំនងអាស៊ាន និងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤ ហើយក៏ជាកិច្ចប្រជុំដំបូង សម្រាប់ប ណ្តាក្រុមហ៊ុនឯកជន មកពីតំបន់អាស៊ាន ជាមួយនឹងក្រុមហ៊ុនឯកជនរបស់កូរ៉េខាងត្បូងផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៅក្នុងតំបន់។