ភ្នំពេញ៖ ក្រុមហ៊ុនយូតុង អ៊ិនធើណេសិនណល មេធៀរៀលឯកដែលមានមូលដ្ឋាននៅប្រទេសចិន និងជាក្រុមហ៊ុនអចលនទ្រព្យនិងផ្គត់ផ្គង់សម្ភារៈធំនៅប្រទេសចិន បានឈានជើងចូលទីផ្សារកម្ពុជា ខណៈវិស័យសំណង់និងអចលនទ្រព្យកម្ពុជាកំពុងរីកចំរើននៅកម្ពុជា។
តំណាងក្រុមហ៊ុន យូតុង អ៊ិនធើណេសិនណល មេធៀរៀល ឯក បានឲ្យដឹងថា ក្រុមហ៊ុនបានប្រកបអាជីវកម្ម ក្នុងវិស័យសម្ភារៈសំណង់ នៅទីក្រុងសិនជិនប្រទេសចិនប្រមាណជិត២០ឆ្នាំមកហើយ។ បើផ្អែកលើកិត្តិនាម ដ៏ល្អប្រសើររបស់ក្រុមហ៊ុន ព្រមទាំងមានទំនុកចិត្តលើការអភិវឌ្ឍ សេដ្ឋកិច្ចនៅកម្ពុជានាថ្ងៃអនាគត ក្រុមហ៊ុនបានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដើម្បីនាំចូលនូវផលិតផល និងសម្ភារៈសំណង់គុណភាពល្អបំផុត របស់ប្រទេសចិនមកកាន់ទីផ្សារកម្ពុជា។
ក្រុមហ៊ុន យូតុង អ៊ិនធើណេសិនណល មេធៀរៀល ឯក ទទួលបានសិទ្ធិនាំចូល និងចែកចាយផលិតផលផ្តាច់មុខ តែមួយគត់នៅកម្ពុជាពីក្រុមហ៊ុន HOMSO (Stock code: 300599)។ ក្រុមហ៊ុន HOMSO បង្កើតតាំងពីឆ្នាំ១៩៩៦ ជាក្រុមហ៊ុនផលិតសម្ភារៈសំណង់គីមី បែបថ្មីនៅប្រទេសចិន ផលិតផលរបស់ក្រុមហ៊ុន HOMSOរួមមាន៖ ផលិតផលបរិក្ខារនិងឧបករណ៍បំពង់បង្ហូរទឹកសម្រាប់ការសាងសង់ ឧបករណ៍ប្រើប្រាស់សម្រាប់ជាងភ្លើង បំពង់ការពារខ្សែកាប ខ្សែភ្លើងតង់ស្យុងខ្ពស់សរុប ៦០០ជាងប្រភេទ។ ផលិតផលទាំងនេះត្រូវបានទទួលស្គាល់ និងល្បីល្បាញនៅទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិ នៅប្រទេសថៃ រៀតណាម ម៉ាឡេស៊ី សង្ហឹបុរី សុទ្ធតែមានតំណាងនាំចូល និងចែកចាយ។