ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ដឹកនាំប្រតិភូសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានចូលរួមជាមួយពិព៌ណអចលនទ្រព្យនៅប្រទេសថៃ លោកឧកញ៉ាលី ហូរបានលើកឡើងពីបរិយកាកាសនយោបាយល្អនៅកម្ពុជា សំដៅចូលរួមទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថាវិស័យសំខាន់ៗចំនួន៥បាននិងកំពុងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យវាយណភ័ណ្ឌ សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ និងវិស័យកសិកម្ម ដែលជាវិស័យស្នូលជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ក្នុងកំនើនជាង៧ភាគរយក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។
-->
លោកឧកញ៉ាលី ហួរកាលពីចុងសប្តាហ៍មុនបានអញ្ជើញចូលរួមពិព៌ណមួយនៅប្រទេសថៃ ដែលមានឈ្មោះថា Smart City Safe City Lighting Fair 2017 ដែលប្រារពធ្វើនៅទីក្រុងបាងកកប្រទេសថៃ។
លោកបន្តថា “ឬសគល់សំខាន់នៃការរីកចម្រើនវិស័យទាំងនេះ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនធនធានមនុស្ស ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ លក្ខខ័ណ្ឌអាកាសធាតុល្អជាដើម។
លោកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានបន្តថាជម្រាបជូនអ្នកវិនិយោគអន្តរជាតិនាឳកាសនោះទៀតថា ប្រទេសកម្ពុជាត្រូវការអ្នកវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យបន្តរីកចម្រើនទៅមុខនិងទទួលបានផលចំណេញ ដើម្បីអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមរបស់យើង”៕