តើការរៀបចំទីក្រុងព្រះសីហនុជាទីក្រុងពហុបំណងកំពុងសម្រេច បានវឌ្ឈនភាពដល់ណាហើយ

0

 ដោយៈ ជេស៊ីកា

       ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជំនាញចិនបាន និងកំពុងរៀបចំក្រុងព្រះសីហនុ ជាទីក្រុងពហុបំណង ដែលយកលំនាំតាមទីក្រុងស៊ិនចិន របស់ប្រទេសចិន។

ការរៀបចំទីក្រុងនេះបាននិងកំពុងដំណើរការយ៉ាងសកម្ម ដោយរហូត​មកទល់ពេលនេះ សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ ដែលការរៀបចំផែនការមេនេះ គឺសម្រាប់ខេត្តព្រះសីហនុទាំងមូល រួមទាំងដីគោក និងកោះទាំង៣២ ។

យោងតាមរបាយការណ៍របស់ក្រុមមន្រ្តី ដែលកំពុងធ្វើការងារនេះបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការរៀបចំផែនការមេនេះ សរុបមានចំនួន៥ដំណាក់កាល ដែលដំណាក់កាលទី១ ដែលផ្តោតលើការវិភាគស្ថានភាពបច្ចុប្បន្ន និងកំណត់ទស្សនាទានបឋមនៃផែនការមេ បានចាប់ផ្តើមពីខែតុលា ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ។

បច្ចុប្បន្ន ការរៀបចំផែនការមេនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ ​ដែលផ្តោតលើការរៀបចំសេចក្តីព្រាងបឋម នៃរបាយការណ៍ផែនការមេ និងរបាយការណ៍អំពីវិស័យពាក់ព័ន្ធចំនួន១២ ហើយគ្រោងបញ្ចប់ដំណាក់កាលនេះក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ។

ដំណាក់កាលទី ៣ គឺជាការកែលម្អពីសេចក្តីព្រាងបឋម អោយទៅជាសេចក្តីព្រាងគ្រប់ជ្រុងជ្រោយទី១ ។

ដំណាក់កាលទី៤ គឺជាការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ រួមមានក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ដៃគូហិរញ្ញប្បទាន អង្គការជាតិ-អន្តរជាតិនិងវិស័យឯកជន ។

ដំណាក់កាលទី ៥ គឺជាការអនុម័តលើរបាយការណ៏ផែនការមេទាំងអស់

ទី២ តើអ្វីជានិយមន័យនៃទីក្រុងពហុបំណង?។

  • ​តំបន់សេដ្ឋកិច្ចពិសេសពហុបំណង មានន័យថាខេត្តព្រះសីហនុ នឹង

ត្រូវបានអភិវឌ្ឍ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជា ដោយមានពហុវិស័យ ដូចជាវិស័យកែច្នៃផលិតផលកសិកម្ម វិស័យភស្តុភាកម្ម វិស័យឧស្សាហកម្មធុនធ្ងន់ វិស័យសេដ្ឋកិច្ចឌីជីថល វិស័យទេសចរណ៍​ និងវិស័យហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នោះខេត្តនេះនឹងមានភាពទាក់ទាញដូចជា៖

  • នឹងក្លាយជាទីក្រុងទំនើបបៃតង និងឆ្លាតវៃដើម្បីទាក់ទាញការមកស្នាក់នៅ និងធ្វើធុរកិច្ច។
  • នឹងមានរដ្ឋបាលខេត្ត ដែលមានសិទ្ធិអំណាចជាងមុនមានសមត្ថភាពហិរញ្ញវត្ថុ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការអនុវត្តផែន​ការមេ, ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងរៀបចំគោលនយោបាយទាក់ទាញ និងធ្វើការជាមួយវិនិយោគិន។
  • នឹងមានគោលនយោបាយទាក់ទាញធនធានមនុស្ស​ មកធ្វើការក្នុងខេត្តព្រះសីហនុ ជាពិសេសបុគ្គលិកដែលមានជំនាញ ។
  • នឹងមានការលើកទឹកចិត្តពន្ធ និងសេវាគាំទ្រធុរកិច្ចពិសេសដើម្បីទាក់ទាញឧស្សាហកម្មធំៗ។

មន្រ្តីជាន់ខ្ពស់ ដែលបាននិងកំពុងរៀបចំផែនការនេះ​ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការប្រើប្រាស់ដី នឹងត្រូវបានបែងចែកយោងទៅតាមការសិក្សាបែបវិទ្យាសាស្រ្ត​ និងសេដ្ឋកិច្ច លើទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងឯកសារគោលនយោបាយពាក់ព័ន្ធ នឹងការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ដើម្បីឱ្យការប្រើប្រាស់ដី មានប្រសិទ្ធិភាពខ្ពស់ និងមានផលប៉ះពាល់បរិស្ថានតិចតួច។

  • នឹងមានការបែងចែកការប្រើប្រាស់ដីជាតំបន់ ដូចជាតំបន់លំនៅដ្ឋាន និងទីប្រជុំជន តំបន់ហិរញ្ញវត្ថុ តំបន់ឧស្សាហកម្ម តំបន់ភស្តុភាកម្មតំបន់ទេសចរណ៍ និងតំបន់ធនធានទឹន និងបៃតង ដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិន ក្នុងការទទួលបានការលើកទឹកចិត្តផ្សេង​ៗ នៅពេលដាក់ទុនវិនិយោគ និងបើករោងចក្រ-អាជីវកម្មក្នុងតំបន់ទាំងនោះ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា បញ្ហាអាគារដែលជាប់គាំងមិនបានបង្កការរាំងស្ទះដល់ការរៀបចំផែនការមេ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទេ ។ ជាក់ស្តែង ផែនការមេនេះ កំពុងត្រូវបានរៀបចំទៅតាមការគ្រោងទុក ។ ការអនុវត្តផែនការមេ នឹងជំរុញកំណើនសេដ្ឋកិច្ច ខេត្តព្រះសីហនុខ្ពស់ ដែលនឹងជួយជំរុញឱ្យមានការប្រើប្រាស់អគារទាំងនេះ កាន់តែច្រើនឡើង ។

របាយការណ៍ដដែលបានបញ្ជាក់ថា “បញ្ហាប្រឈមនៃអគារជាប់គាំងនេះ គឺបញ្ហាសោភ័ណភាព និងសុវត្ថិភាព”។

យោងតាមការពិភាក្សា ជាមួយអ្នកជំនាញផ្នែកសំណង់ ការទុកអគារចោលបែបនេះ នៅក្នុងក្រុងព្រះសីហនុ ដែលមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់សមុទ្រ អាចនឹងធ្វើអោយអគារឆាប់ខូតខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here