ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ក្នុងរយៈពេល ១០ខែឆ្នាំនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដាបានប្រមូលបានចំនួន ១៦៨៣លានដុល្លារអាមេរិក ស្មើនឹងប្រមាណជាង ៩៨ភាគរយនៃផែនការរបស់ខ្លួន។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានថ្លែងថា ផ្តើមចេញពីការពង្រឹងអភិបាលកិច្ចល្អ ស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងកើតឡើងពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្ត្រីពន្ធដារ ក្នុងការពង្រឹង អនុវត្តច្បាប់ វិន័យការងារ ក្នុងនោះសម្រាប់រយៈពេល០៥ឆ្នាំចុងក្រោយ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការប្រមូលពន្ធ លើសផែនការជារៀងរាល់ឆ្នាំ។
-->
ការប្រមូលរយៈពេល១០ខែ ឆ្នាំ២០១៧នេះវិញ អគ្គនាយក ដ្ឋានពន្ធដារធ្វើការប្រមូលបានជាង១.៦៨៣ដុល្លារអាមេរិក កើនឡើងជាង៩៨ភាគរយ ដូច្នេះសម្រាប់ការប្រមូលពន្ធរយៈពេល១២ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការប្រមូលពន្ធលើសផែនការ១០០ភាគរយជាមិនខាន។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ការកែទម្រង់ការប្រមូលពន្ឋមានលក្ខណៈវិជ្ជមានច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជារឿងអបអរសាទរ និងសូមឲ្យអគ្គនាយកដ្ឋានពន្ឋដាបន្តការងាររបស់ខ្លួនបន្តទៀត ដើម្បីធ្វើយ៉ាងណាឲ្យការប្រមូលពន្ឋកាន់តែមានប្រសិទ្ឋិភាព និងតម្លាភាព៕