Regus ពង្រីក​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ថ្មី​នៅ​កម្ពុជា

0

ដោយ៖ រ៉ាវី

ដោយសារ​កម្មវិធី​អភិវឌ្ឍ​អាជីវកម្ម​កំពុង​ទាក់ទាញ​ការបោះ​ដើមទុន​ពី​បរទេស​សម្រាប់​សហគ្រាស​ក្នុងស្រុក ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយជា​បណ្ដុំ​មួយ​ក្នុងចំណោម​បណ្ដុំ​ទាក់ទាញ​បំផុត​នៅក្នុង​តំបន់​ទន្លេមេគង្គ សម្រាប់​សហគ្រាស និង​អាជីវកម្ម​ថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​ការិយាល័យ​លំដាប់​ពិភពលោក ឈ្មោះថា​រី​ជឹ​ស (Regus) នៅថ្ងៃនេះ ប្រកាស​អំពី​ការបើកទ្វារ​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ។ វិស័យ​អាជីវកម្ម​ថ្មី​របស់​កម្ពុជា​បាន​មើលឃើញ​ពី​កំណើន​យ៉ាង​លឿន ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ ភាគច្រើន​គឺ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​អាជីវកម្មផ្សេងៗ ដែល​ភ្ជាប់​សហគ្រិន​កម្ពុជា​ឲ្យ​បាន​ជួប​ជាមួយនឹង​វិនិយោគិន​បរទេស ។ ដោយ​ផ្អែកលើមូលដ្ឋានគ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​រឹងមាំ និង​ស្ថិរភាព​នយោបាយ ប្រទេស​កម្ពុជា​បាន​បន្ត​ជំរុញ​បរិយាកាស​ពាណិជ្ជកម្ម​កាន់តែ​មា​នភា​ព​ទាក់ទាញ​ជាង​មុន​សម្រាប់​ការវិនិយោគ និង​ការធ្វើ​អាជីវកម្ម ។

លោក ឡាស៍ វីត​ធី​ង (Lars Witting) នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន រី​ជឹ​ស កម្ពុជា បាន​ថ្លែងថា៖ “ប្រទេស​កម្ពុជា​បាន​ក្លាយជា​មជ្ឈដ្ឋាន​អាជីវកម្ម​ដ៏​រឹងមាំ ជាមួយនឹង​ការវិនិយោគ​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ហើយ​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា នឹង​រក្សា​កំណើន​រឹងមាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត ។ អាជីវកម្ម និង​សហគ្រាស​ខ្នាតតូច គឺមាន​ចំនួន​ច្រើន ធៀប​នឹង​អាជីវកម្ម​ទូទៅ ហើយ​យុវជន​មាន​ចំនួន ប្រមាណ ៤០% នៃ​ប្រជាជន​កម្ពុជា​សរុប ដូច្នេះ កម្ពុជា​គឺជា​ទីផ្សារ​ដ៏​សក្តិសម​មែនទែន​សម្រាប់​ក្រុមហ៊ុន រី​ជឹ​ស” ។

លោក​បាន​បន្តទៀតថា៖ “ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​បំផុត​ក្នុង​តំបន់​ឥណ្ឌូចិន ព្រមទាំង​បណ្ដាញ​សហគ្រិន​ដែល​ចេះតែ​បន្ត​អភិវឌ្ឍ យើង​បាន​មើលឃើញ​នូវ​កំណើន​សក្ដានុពល នៃ​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​ការិយាល័យ​ធ្វើការ​ដែលមាន​ភាពបត់បែន ។ ក្រុមហ៊ុន រី​ជឹ​ស មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួមចំណែក​ក្នុង​កំណើន​អាជីវកម្ម​ទាំងនេះ ហើយ​ការពង្រីក​ប្រតិបត្តិការ​របស់​យើង​ក្នុង​រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ” ។

ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​នេះ ក្រុមហ៊ុន រី​ជឹ​ស បាន​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទី​ពីរ​របស់ខ្លួន​នៅឯ​អគារ ឌឹ កា​សា មើ​រី​ឌៀ​ន (The Casa Meridian) នៅ​កោះ​ពេជ្រ ដើម្បី​នាំ​បណ្ដាញ​របស់ រី​ជឹ​ស មកកាន់​ប្រទេស​កម្ពុជា ។

សហគ្រាស ក្រុមហ៊ុន និង​អ្នកជំនាញ​ពាណិជ្ជកម្ម ទាំង​ក្នុងស្រុក និង​អន្តរជាតិ នៅពេលនេះ​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការិយាល័យ​ការងារ​ដែលមាន​ភាពបត់បែន​របស់​ក្រុមហ៊ុន រី​ជឹ​ស ដែលមាន​ទីតាំងសំខាន់ៗចំនួន​ពីរ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ទីមួយ​ស្ថិត​នៅឯ​អគារ​ធនាគារ​កាណាឌីយ៉ា ។

កោះ​ពេជ្រ កំពុង​ប្រែ​ក្លាយខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅជា​ជម្រើស​មួយទៀត​បន្ថែម​លើ​តំបន់​អាជីវកម្ម  ដែល​បាន​ឈរជើង​រឹងមាំ​ទៅហើយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​កោះ​ពេជ្រ​ក៏បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ស្ថានទូត​ជាច្រើន គម្រោង​អាជីវកម្ម សណ្ឋាគារ និង​អាជីវកម្ម​លក់រាយផ្សេងៗ ។ មជ្ឈមណ្ឌល​ថ្មី​របស់​ក្រុមហ៊ុន​ផ្ដល់នូវ​ការិយាល័យ​ធ្វើការ​ចំនួន ១៩១ កន្លែង ព្រម​ជាមួយនឹង​ជម្រើស​ធ្វើការ​ប្រកបដោយ​ភាពបត់បែន​ជាច្រើន​ទៀត សម្រាប់​អាជីវកម្ម និង​អ្នកជំនាញ​នានា ។ ជម្រើស​ទាំងនេះ​រួមមាន ទីកន្លែង​ធ្វើការ​រួម សេវា​ការិយាល័យ​និម្មិត (virtual office) និង​បន្ទប់​ប្រជុំ ដែល​អាច​កក់​ទុក​ប្រើ​តាម​ម៉ោង​បាន ។

លោក ឡាស៍ វីត​ធី​ង បាន​បន្ថែមថា៖ “ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍  សហគ្រាស​របស់​កម្ពុជា ជាពិសេស​អាជីវកម្ម​ថ្មី ជួប​បញ្ហា​ប្រឈម​ដោយ​កង្វះ​ដើមទុន និង​បណ្ដាញ​អាជីវកម្ម​សំខាន់ ។ តាមរយៈ​ការផ្ដល់​នូវ​ឱកាស​សម្រាប់​អាជីវកម្ម​បែប​ទំនើប និង​មានការ​អភិវឌ្ឍន៍ ដើម្បី​បាន​ប្រតិបត្តិការ​ទៅតាម​ទីកន្លែង និង​ពេលវេលា​ដែល​ខ្លួន​ចង់ ក្រុមហ៊ុន រី​ជឹ​ស ក៏​ជួយ​ដល់​សហគ្រិន​បង្កើត​បណ្ដា​ញ ជាមួយនឹង​សហគមន៍​អាជីវកម្មធំៗក្នុងស្រុក និង​នៅលើ​សកលលោក​ថែម​ទៀតផង” ។

មិន​ថា​អាជីវកម្ម​របស់​អ្នកជា​អាជីវកម្ម​អន្តរជាតិ ឬ​អាជីវកម្ម​ថ្មី​នោះទេ អ្នកត្រូវការ​ភាពបត់បែន និង​ភាពរហ័សរហួន​ជាង​មុន ព្រម​ជាមួយនឹង​ទីតាំង​ត្រឹមត្រូវ​ជាង​មុន​ដើម្បី បានទទួល​ជោគជ័យ ។ នៅពេលនេះ​បណ្ដា​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​អាច​ទទួល​អត្ថប្រយោជន៍​ពី​ការចូលរួម​នៅក្នុង​បណ្ដាញ​អន្តរជាតិ​របស់​យើង ដែល​កំពុង​ប្រើប្រាស់​ទីតាំង​របស់​យើង​ប្រមាណ ៣០០០ កន្លែង​ទូទាំង​សកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here