Hattha top Banner

កម្ពុជា នឹងមានផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ឆាប់ៗនេះ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ CRCC 17th ដែលជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​រថ​ភ្លើង​ដ៏​ធំ​របស់​ប្រទេស​ចិន គ្រោងបោះទុន​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន នាពេលខាងមុខ ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ចំណាយពេល​សិក្សា​អស់​រយៈពេល​ជិត ប្រាំ​មួយខែ​កន្លងមកនេះ។

នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូ​មួយក្រុម​របស់​ក្រុមហ៊ុន CRCC 17th ដែល​ដឹកនាំ​ដោយ​លោក Lu Peng ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន CRCC 17th ដោយមាន​ការចូលរួម​ផងដែរ ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​នូវ​លទ្ធផល​នៃ​ការសិក្សា​បឋម​ពី លទ្ធភាព​ក្នុងការ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ដែល​ក្រុមហ៊ុន​បាន​ចំណាយពេល​សិក្សា​ដល់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​នឹង​ដឹក​ជ​ញ្ជូ​នៅ​នៅ​ទីស្តីការក្រសួង។

លោក Peng ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន CRCC 17th ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​វិនិយោគ​ផ្លូវ​រថភ្លើង​ថ្មី​នេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​គាំទ្រ​លើ​គម្រោង​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ព្រោះ​វា​មាន​សារសំខាន់​ណាស់ សំដៅ និង​បង្ក​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន​និង​ការតភ្ជាប់ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​នេះ​ពិនិត្យ និង​សិក្សា​បន្ថែមទៀត​ពី​លទ្ធភាព​ក្នុងការ​បណ្តាក់​ទុក​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​នៅ​កម្ពុជា​តាមរបៀប BOT(Build Operation Transfer) និង​លើក សំណើ​មកវិញ​ពី​តម្រូវការ​នានា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ឯកជន CRCC 17th និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​វិនិយោគ​នេះ។

តែ​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង ថា ក្រុមហ៊ុន CRCC 17th សាសង់​ផ្លូវ​រថភ្លើង​ដ៏​ធំ​របស់​ប្រទេស​ចិន មួយ​នេះ នឹង​ចាប់ផ្តើម​ដំណើការ​សាងសង់​នៅពេលណា និង​ចំណាយពេល​ថវិកា​ប៉ុន្មាន​ក្នុងការ​បោះទុន​វិនិយោគ​សាងសង់​ចំពោះ​ផ្លូវ​រថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន​នេះ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here