ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ និស្សិតកម្ពុជាមួយក្រុមនឹងចូលរួមប្រកួតប្រជែង ពីការជួញដូរមូលបត្រនៅប្រទេសឥណ្ឌូនេស៊ីបន្ទាប់ ពីទទួលបានជ័យលាភីពីការប្រកួតប្រជែងលើផ្នែកជូញដូរមូលបត្រនៅកម្ពុជា នៅកម្ពុជាកាលពីម្សិលម៉ិញនេះ។
កញ្ញា ហេ មូលីការ ជានិស្សតិឆ្នាំទី៣ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យកម្ពុជា តំណាងឲ្យក្រុមរបស់ខ្លួនដែលជាក្រុមជាប់ជ័យលាភី ប្រកួតប្រជែងផ្នែកទីផ្សារមូលបត្រអាស៊ានឆ្នាំ២០១៧ បានលើកឡើងនៅក្នុងពិធីប្រគល់រង្វាន់ថ្នាក់ជាតិនៅក្នុងក្រុមហ៊ុន ទីផ្សារមូលបត្រកម្ពុជាកាលពីម្សិលម៉ិញនេះថា ការប្រកួតប្រជែងផ្នែកជូញដូរមូលបត្រនេះ គឺជាកម្មវិធីមួយ ដែលបានផ្តល់ឲ្យយុវជនកម្ពុជា ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីមួយទៀត ក្នុងការបង្កើតធនធានមនុស្សឲ្យសំបូរបែប ដើម្បីបង្ហាញឲ្យប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកស្គាល់ជាបណ្តើរៗ ជាពិសេសយុវជនជាកំលាំងចលករ មួយ ក្នុងការជួយបង្កើនចំណូលដល់សេដ្ឋកិច្ចសង្គមផងដែរ ។