ដោយ: គង់ លាងហួរ
អន្តរជាតិ: ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥,៨ភាគរយនៅឆ្នាំនេះ ដោយចែករំលែកតំណែងទី២ ជាមួយប្រទេសកម្ពុជានៅក្នុងតំបន់ បន្ទាប់ពីប្រទេសហ្វីលីពីនប៉ុណ្ណោះ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ដោយ: គង់ លាងហួរ
អន្តរជាតិ: ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង៥,៨ភាគរយនៅឆ្នាំនេះ ដោយចែករំលែកតំណែងទី២ ជាមួយប្រទេសកម្ពុជានៅក្នុងតំបន់ បន្ទាប់ពីប្រទេសហ្វីលីពីនប៉ុណ្ណោះ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា បំណុលសាធារណៈរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតទាបបំផុត បើធៀបនឹងប្រទេសសមាជិកអាស៊ានចំនួន៨ផ្សេងទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករណ៍ថា កំណើន GDP របស់វៀតណាម នឹងងើបឡើងវិញដល់៦,៩% នៅឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបំណុលសាធារណៈរបស់ប្រទេសនេះ នឹងធ្លាក់ចុះមកនៅត្រឹម៣១.៣% នៃផលិតផលក្នុងស្រុកសរុបជាតិក្នុងឆ្នាំ២០២៨ ពីកំណត់ត្រា៤៧.៥% ក្នុងឆ្នាំ២០១៦។ អនុបាតបំណុលធៀបទៅនឹង GDP ក្នុងឆ្នាំ២០២៨ នឹងមានកម្រិតទាបបំផុតក្នុងរយៈពេលពីរទសវត្សរ៍។
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២២ និងឆ្នាំ២០២៣បានឱ្យដឹងថា កំណើន GDP ពិតប្រាកដរបស់តំបន់អាស៊ានត្រូវបានព្យាករណ៍ថា នឹងមានកម្រិត៥,២%។ នេះបើយោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងមានកម្រិត៥,៥ភាគរយក្នុងឆ្នាំ២០២៣ និង៦ភាគរយនៅឆ្នាំ២០២៤។
អត្រាអតិផរណារបស់កម្ពុជាត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅត្រឹម៣ភាគរយ ក្នុងឆ្នាំ២០២៣ និង៤ភាគរយក្នុងឆ្នាំ២០២៤។ កំណើនផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់សម្រាប់កម្ពុជា ត្រូវបានរំពឹងថា នឹងមានកម្រិត៤,១ភាគរយ ក្នុងឆ្នាំ២០២៣ និង ៤,៦ភាគរយនៅឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សាជីវកម្ម Economists Intelligence Unit (EIU) ព្យាករណ៍ថា កំណើនGDP ពិតប្រាកដរបស់កម្ពុជា នឹងកើនឡើងបន្តិចទៅ៥,៣% នៅឆ្នាំ២០២៣ បន្ទាប់ពីមានការប៉ាន់ប្រមាណកម្រិត៥.១%ក្នុងឆ្នាំ២០២២។ សេដ្ឋកិច្ចកម្ពុជា នឹងបន្តទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលជំរុញការវិនិយោគខាងក្នុង និងការនាំចេញ។ ចំណែកកំណើនប្រាក់ឈ្នួល និងប្រាក់ចំណូលក៏នឹងបន្តកើនឡើងផងដែរ។
វិស័យទេសចរណ៍របស់កម្ពុជា នឹងងើបឡើងវិញកាន់តែខ្លាំង ដោយសារការត្រលប់មកវិញ នៃភ្ញៀវទេសចរពីប្រទេសចិន បន្ទាប់ពីការលុបចោលគោលនយោបាយសូន្យ-កូវីដរបស់ទីក្រុងប៉េកាំង៕