ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានប្រែក្លាយជាប្រទេសនាំមុខគេ ក្នុងពិភពលោក ដោយបានអភិវឌ្ឍបង្កើតរោងចក្រ ថាមពលនុយក្លេអ៊ែរបានច្រើនបំផុត ខណៈបច្ចុប្បន្នកំពុងដំណើរការសាងសង់។
យោងតាមសៀវភៅខៀវ ដែលចេញផ្សាយដោយសមាគមថាមពលនុយក្លេអ៊ែរប្រទេសចិន (CNEA) កាលពីថ្ងៃទី២៦ មេសា ២០២៣ បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន២៤ ដែលមានសមត្ថភាពរហូតដល់ទៅ២៦,៨១លានគីឡូវ៉ាត់។
-->
ប្រភពដដែលនេះបានបង្ហាញទៀតថា ប្រទេសនេះជាប្រទេសដែលបានដំណើរការរោងចក្រ ថាមពលនុយក្លេអ៊ែររបស់ខ្លួនប្រកប ដោយសុវត្ថិភាព និងស្ថិរភាពបំផុត ព្រមទាំងមានការរីកចម្រើនជាលំដាប់ ក្នុងដំណើរការនៃការសាងសង់របស់ពួកគេ។
កាលពីឆ្នាំ២០២២ ប្រទេសចិន បានអនុម័តបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរថ្មីបន្ថែមចំនួន១០ទៀត ខណៈរោងចក្រ៣ ត្រូវបានដាក់ ក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងចំនួន៦ផ្សេងទៀត កំពុងចាប់ផ្តើមដំណើរការសាងសង់នៅឡើយ។
បើគិតរហូតមកដល់ពេលនេះ ប្រទេសចិនមានរោងចក្រថាមព លនុយក្លេអ៊ែរពាណិជ្ជកម្មសរុបចំនួន៥៤ និងមានសមត្ថភាពរហូតដល់ទៅ៥៦,៨២លានគីឡូវ៉ាត់ ៕
