រដ្ឋាភិបាលចិនចំណាយទុនវិនិយោគមហាសាលដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាង១៥០លាននាក់

0

ដោយៈ សុខុម

ប៉េកាំងៈ ផ្លូវបញ្ជូនទឹកខាងកើត និងផ្លូវបញ្ជូនទឹកកណ្តាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធបង្វែរទឹក ពីភាគខាងត្បូងទៅភាគខាងជើង (South-to-North Water Diversion Project) របស់ប្រទេសចិន បានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនរហូតដល់ទៅជាង១៥០លាននាក់។

ក្រុមហ៊ុន China South-to-North Water Diversion Co., Ltd.  បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ថា គម្រោងនេះបានផ្ទេរទឹកចំនួន៦២លានម៉ែត្រគូប ទៅកាន់ភាគខាងជើងដែលងាយរងគ្រោះដោយសារ គ្រោះរាំងស្ងួតតាមរយៈផ្លូវទឹកខាងកើត និងផ្លូវទឹកកណ្តាល។

-->

គម្រោងបង្វែរទឹកពីភាគខាងត្បូង ទៅភាគជើងរបស់ប្រទេសចិន នេះមានផ្លូវបញ្ជូនទឹកចំនួន៣។ ផ្លូវបញ្ជូនទឹកកណ្តាលគឺជាផ្លូវដែលសំខាន់ជាងគេ ដោយចាប់ផ្តើមពីអាងស្តុកទឹក Danjiangkou ស្ថិតក្នុងខេត្តហ៊ូប៉ី (Hubei) ប្រទេសចិនភាគកណ្តាល ហើយរត់ឆ្លងកាត់ខេត្តហឺណាន (Henan) និងខេត្តហឺប៉ី (Hebei) មុនពេលទៅដល់រដ្ឋធានីប៉េកាំង និងទីក្រុងធានជីន (Tianjin)។

យោងតាមគេហទំព័រ internetgeography.net ឱ្យដឹងថា គម្រោ​ងហេដ្ឋារចនាសម្ព័ន្ធ បង្វែរទឹកខ្នាតយក្សនេះ មានប្រវែងរហូតដល់ទៅជាង១.០០០គីឡូម៉ែត្រ និងចំណាយអស់ទឹកប្រាក់៦២ពាន់លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមផ្គត់ផ្គង់ទឹក នៅក្នុងខែធ្នូ ២០១៤។

ផ្លូវបញ្ជូនទឹកខាងកើតផ្ទេរទឹកពីខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិនភាគខាងកើត ទៅកាន់តំបន់នានារួមមានក្រុងធានជីន និងខេត្តសានតុង (Shandong)។

ចំណែកឯផ្លូវបញ្ជូនទឹកខាងលិច កំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការ ហើយមិនទាន់ត្រូវបានសាងសង់នៅឡើយទេ៕ Xinhua៕