មហាយក្សចិន ក្រាលកម្រាលព្រំក្រហមស្វាគមន៍បណ្តាមេដឹកនាំអាស៊ីកណ្ដាល

0

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន កាលពីថ្ងៃពុធ ទី១៧ ខែឧសភា បានរៀបចំពិធីស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមេដឹកនាំអាស៊ីកណ្តាល ដែលអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលដ៏មានសាររៈសំខាន់មួយ ដែលគេរំពឹងថានឹងបង្កើតផែនការមេថ្មី សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល។

អ្វីៗបានត្រៀមរួចរាល់ នៅទីក្រុងភាគពាយ័ព្យស៊ីអាន (Xi’an) នៃខេត្តសានស៊ី (Shaanxi) ដែលជាចំណុចចាប់ផ្តើមជាប្រវត្តិសាស្ត្រនៃផ្លូវសូត្រ (Silk Road) សម័យបុរាណ សម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដែលប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ។

កិច្ចប្រជុំកំពូលនេះ ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងចំណោមប្រមុខរដ្ឋនៃប្រទេសចិន និងប្រមុខរដ្ឋនៃប្រទេសអាស៊ីកណ្តាល ទាំង៥រួមមានប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្ស៊ីគីស្ថាន ប្រទេសតាហ្ស៊ីគីស្ថាន ប្រទេសតួកម៉េនីស្ថាន និងប្រទេសអ៊ូបេគីស្ថាន នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

តាមការរំពឹងទុក លោកស៊ី ជីនភីង នឹងពន្យល់ពីគោលជំហររបស់ប្រទេសចិន អំពីវិធីកសាងសហគមន៍ចិន- អាស៊ីកណ្តាល ជាមួ​យនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មីនេះ ហើយដាក់ចេញនូវសំណើជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍរយៈពេលវែង នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង៦នេះ។

លោក ស៊ី ជីនភីង ក៏នឹងប្រកាសផងដែរ នូវវិធានការជាក់ស្តែងមួយចំនួន និងរៀបចំផែនការយ៉ាងទូលំទូលាយ សម្រាប់កិច្ចសហប្រតិ​បត្តិការចិន-អាស៊ីកណ្តាល។

មេដឹកនាំអាស៊ីកណ្តាល ដំបូងគេដែលអញ្ជើញទៅដល់ក្រុងស៊ីអាន គឺប្រធានាធិបតីកាហ្សាក់ស្ថាន លោកKassym-Jomart Tokaev ប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emomali Rahmon និងប្រធានាធិបតីកៀហ្ស៊ីគីស្ថាន លោក Sadyr Japarov ក៏បានអញ្ជើញទៅដល់កាលពីថ្ងៃពុធផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here