ការផ្គត់ផ្គង់ចំនួនសណ្ឋាគារលំដាប់ប្រណីតៗនៅទូទាំងជប៉ុនកំពុងរីកដុះដាលដូចផ្សិត

0

ដោយ: គង់ លាងហួរ

តូក្យូ: ចាប់តាំងពីការស្នាក់នៅក្នុងទីក្រុងដ៏សំបូរបែប ទៅកាន់រមណីយដ្ឋានឆ្នេរ សណ្ឋាគារថ្លៃៗជាច្រើនកំពុងបើកដំណើរការនៅទូទាំងប្រទេសជប៉ុនយ៉ាងគគ្រឹកគគ្រេង ហើយនិន្នាការសម្រាប់កន្លែងស្នាក់នៅប្រណីតៗមិនបង្ហាញសញ្ញានៃការថមថយចុះក្នុងពេលឆាប់ៗនេះនោះទេ។

កាលពីប៉ុន្មានឆ្នាំមុន ការភ័យខ្លាចនៃការខ្វះខាតកន្លែងស្នាក់នៅបានកើនឡើងនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ដោយពេលនោះមានការព្យាករណ៍ថា ភ្ញៀវទេសចរចំនួន៤០លាននាក់នឹងមកទស្សនា។

សព្វថ្ងៃនេះ បញ្ហាប្រឈមនៃសណ្ឋាគារអូឡាំពិចដែលមិនត្រូវបានប្រើប្រាស់ និងការរឹតបន្តឹងការធ្វើដំណើរដោយសារកូវីដ កំពុងរលត់ទៅវិញក្នុងការចងចាំ និងកើតឡើង ចំពេលមានការវាយលុកខ្លាំងនៃការបើកសណ្ឋាគារប្រណីតៗនៅទូទាំងប្រទេស ដែលភាគច្រើនសណ្ឋាគារទាំងនោះកំពុងគិតថ្លៃលើសពី១០០.០០០យ៉េន (ប្រហែល៧៣៥ដុល្លារអាមេរិក) ក្នុងមួយយប់។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ MSCI Real Assets បានឱ្យដឹងថា វិនិយោគិនមកពីបរទេសកំពុងជះប្រាក់រកសុីចូលទៅក្នុងវិស័យសណ្ឋាគារជប៉ុនក្នុងអត្រាមួយដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ប្រភពនៃអ្នកវិនិយោគនៅក្រៅប្រទេសគ្រប់ដណ្តប់ជិតពាក់កណ្តាលនៃកិច្ចព្រមព្រៀងសណ្ឋាគារតម្លៃចំនួន៤៩៤,៣ពាន់លានយ៉េន។

លើសពីនេះទៀត កិច្ច​ព្រម​ព្រៀង​ក្នុងទំហំទឹកប្រាក់​ធំ​ៗមួយ​ចំនួន​ក៏​បាន​ធ្វើឡើង​ផង​ដែរ​។

កាសែត Bloomberg បានរាយការណ៍កាលពីឆ្នាំមុនថា ក្រុមហ៊ុនភាគហ៊ុនឯកជន BentallGreenOak បានចំណាយប្រាក់៥៥ពាន់លានដុល្លារលើការទិញសណ្ឋាគារ Rihga Royal ក្នុងទីក្រុង Osaka ។

ចំណែក មូលនិធិវិនិយោគគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសសិង្ហបុរី GIC បានចំណាយប្រាក់ចំនួន១៥០ពាន់លានយ៉េនដល់ក្រុមហ៊ុន Seibu Holdings សម្រាប់ទិញផលប័ត្រទ្រព្យសកម្មបដិសណ្ឋារកិច្ច។

ជាងនេះទៅទៀតនាពេលថ្មីៗនេះ ក្រុមហ៊ុន KKR បានសហការជាមួយក្រុមហ៊ុន Gaw Capital Partners របស់ហុងកុង ដើម្បីទិញសណ្ឋាគារ Hyatt Regency Tokyo ក្នុងប្រទេសជប៉ុន ពីក្រុមហ៊ុន Odakyu Electric Railway ក្នុងកិច្ចព្រមព្រៀងមួយតម្លៃ៥៧,១ពាន់លានយ៉េន៕

LEAVE A REPLY

Please enter your comment!
Please enter your name here