Hattha top Banner

ជនជាតិចិនចាប់ផ្តើមសម្រុកវិលត្រឡប់កាន់តែច្រើនទៅទិញអចលនទ្រព្យនៅប្រទេសអូស្ត្រាលី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតត្រឹមរយៈពេល៣ខែដំបូដើមឆ្នាំ២០២៣ កន្លងមកនេះ ចំនួនអតិថិជនជាជនជាតិចិនដែលបានបង្ហាញនូវការសាកសួរអំពីឱកាសទិញអចលនទ្រព្យរបស់ប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងខ្លាំងក្លាបើប្រៀបធៀបទៅនឹងត្រីមាសមុននិងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅ។

យោងតាមទិន្នន័យដែលត្រូវបានចងក្រងឡើងដោយក្រុមហ៊ុន Juwai IQI បានបង្ហាញថា នៅក្នុងរយៈពេល៣ខែ គិតចាប់ពីខែមករាដល់ខែមិនា អតិថិជនជនជាតិចិនបានធ្វើការស៊ើបសួរ និងទិញអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលីក្នុងអត្រាកំណើនរហូតដល់ទៅ១២៧ភាគរយបើធៀបទៅនឹងត្រីមាសមុននេះ។

សហស្ថាបនិកក្រុមហ៊ុន Juwai IQI លោក Daniel Ho បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់សារពត៌មាន The Bloomberg ថា “យើងរំពឹងទុកថា អតិថិជនជនជាតិចិន និងការវិនិយោគដោយជនជាតិចិននៅក្នុងទីផ្សារអចលនទ្រព្យអូស្ត្រាលីនឹងមានកំណើនយ៉ាងហោចណាស់៣០ភាគរយបើធៀបទៅនឹងពេលវេលាកាលពីឆ្នាំ២០២២”។

ជនជាតិចិន ដែលជាអតិថិជនសម្រាប់ទីផ្សារអចលនទ្រព្យអូស្ត្រាលីបានត្រឡប់មកវិញយ៉ាងច្រើននៅក្នុងត្រីមាសកន្លងមកនេះ ហើយពួកគេជឿជាក់ថា ចំនួននេះនឹងកើនឡើងកាន់តែច្រើនឡើងបន្ថែមទៀតនៅក្នុងរយៈពេលដែលនៅសេសសល់នៅក្នុងឆ្នាំ២០២៣នេះ។

លើសពីនេះ ទិន្នន័យដដែលក៏បានបង្ហាញផងដែរថា ការវិនិយោគពីក្រៅប្រទេសដោយជនជាតិចិនគឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារអចលនទ្រព្យអូស្ត្រាលីកាលពីត្រីមាសទី៤ ឆ្នាំ២០២២ ពោលគឺមានទំហំទឹកប្រាក់ប្រមាណ៣៩៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here