គម្រោងស្ពានប្រវែង២៤គីឡូម៉ែត្រដែលចាយទុនជិត៧ពាន់លានដុល្លារ ជានិមិត្តរូបនៃមហិច្ឆតាដ៏ធំរបស់មហាយក្សចិន

0

ដោយ៖ សុខុម

ហុងកុង: គម្រោងស្ពានចិន Shenzhen-Zhongshan Bridge ដែលអ្នកសាងសង់អះអាងកាលពីពេលថ្មីៗនេះថាជាស្ពានវែងបំផុតក្នុងពិភពលោក ជាមួយនឹងប្រវែងរហូតដល់ទៅ២៤គីឡូម៉ែត្រស្ទើរមិនគួរឱ្យជឿ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលធ្វើឱ្យពិភពលោកបើកភ្នែកធំៗ។

ស្ពានដ៏វែងដែលតភ្ជាប់ក្រុងស៊ឹនជិន (Shenzhen) និងក្រុងចុងសាន (Zhongshan) នៃប្រទេសចិន ក្រោមទុនវិនិយោគមហាសាលរហូតដល់ទៅ៦,៧ពាន់លានដុល្លារអាមេរិក នេះមានគន្លងផ្លូវដល់ទៅ៨ អមដោយកោះសិប្បនិមិត្ត និងផ្លូវក្រោមបាតសមុទ្រផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា។

ទោះជាយ៉ាងណា ស្ពាន Shenzhen-Zhongshan Bridge មិនមែនជាស្ពានសមុទ្រវែងបំផុតរបស់ពិភពលោកនោះឡើយ ព្រោះស្ពានដែលវែងបំផុតគឺស្ពាន Hong Kong-Zhuhai-Macao Bridge ប្រវែងរហូតដល់ទៅ៥៤,៧គីឡូម៉ែត្រដែលតភ្ជាប់ក្រុងហុងកុង ក្រុងជូហាយ (Zhuhai) និងម៉ាកាវ (Macao)។

តាមការគ្រោងទុក ស្ពាន Shenzhen-Zhongshan Bridge គ្រោងដាក់ឱ្យដំណើរការពេញលេញនៅឆ្នាំ២០២៤ ក្រោយចំណាយពេលសាងសង់រយៈពេល៨ឆ្នាំ។

អ្នកឃ្លាំមើលស្ថានការណ៍មួយចំនួនយល់ថា គម្រោងស្ពានខ្នាតយក្សទាំងនេះឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែធំឡើងៗរបស់មហាយក្សចិន នៅលើឆាកអន្តរជាតិ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here