ដោយ: គង់ លាងហួរ
សេអ៊ូល: ចំនួនប្រជាជនកូរ៉េខាងត្បូងដែលផ្លាស់ទៅតំបន់ផ្សេងទៀតបានថយចុះក្នុងខែមេសា ធៀបនឹងឆ្នាំមុន ដោយសារទីផ្សារលំនៅដ្ឋានក្នុងស្រុកបានបង្ហាញពីសញ្ញានៃការងើបឡើងវិញ។
ប្រជាជនប្រហែល៤៥៥.០០០នាក់បានផ្លាស់ប្តូរទីលំនៅរបស់ពួកគេកាលពីខែមេសា ពោលគឺធ្លាក់ចុះ៥,៦ភាគរយធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយស្ថិតិកូរ៉េ។
-->
ការថយចុះនេះបានកើតឡើង បន្ទាប់ពីតួលេខនេះបានចាប់យកការធ្លាក់ចុះ២៦ខែជាប់ៗគ្នាក្នុងខែមីនា ចំពេលមានសញ្ញានៃការងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។
យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានឱ្យដឹងថា ចំនួនអចលនទ្រព្យដែលត្រូវបានជួញដូរក្នុងខែមីនាបានកើនឡើងដល់៥២.៣៣៣យូនីត កើនឡើង២៧ភាគរយធៀបនឹងខែកុម្ភៈ។ ប៉ុន្តែ តួលេខនេះបានកត់សម្គាល់ពីការធ្លាក់ចុះ២,១ភាគរយបើគិតធៀបទៅនឹងឆ្នាំមុន។
ការកើនឡើងនៃចំនួនផ្ទះដែលត្រូវបានជួញដូរបានកើតឡើង បន្ទាប់ពីធនាគារកណ្តាលកូរ៉េខាងត្បូងបានផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួន។
ធនាគារកណ្តាលកូរ៉េបានដំឡើងថ្លៃដើមកម្ចី(Borrowing costs)ចំនួន៧ដងជាប់ៗគ្នាដើម្បីដោះស្រាយអត្រាអតិផរណាមុនពេលបង្កកអត្រាការប្រាក់សំខាន់របស់ខ្លួននៅត្រឹម៣,៥ភាគរយក្នុងខែកុម្ភៈ។
អត្រានៃការចល័តរបស់ប្រជាជន ឬភាគរយនៃអ្នកផ្លាស់ទីលំនៅក្នុងចំណោមប្រជាជន១០០នាក់ ឈានដល់១០,៨ភាគរយនៅក្នុងខែមេសា ពោលគឺធ្លាក់ចុះ០,៦ភាគរយធៀបនឹងឆ្នាំមុន៕