តម្លៃផ្ទះនៅទីក្រុងហុងកុងនឹងធ្លាក់ចុះ៥ភាគរយនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃ​ផ្ទះ​សម្រាប់ស្នាក់នៅយូរ នៅក្នុង​ទីក្រុង​ហុងកុងត្រូវ​បាន​ទីភ្នាក់ងារអចលនទ្រព្យធំៗចំនួន៣ព្យាករណ៍ថា​ នឹង​ធ្លាក់​ចុះ​ ខណៈ​ការ​លក់​បាន​ធ្លាក់ចុះ បន្ទាប់​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​ត្រីមាស​ទី​មួយ​បាន​បង្ហាញ​ពី​រយៈពេល​ខ្លី។

កាលពីថ្ងៃចន្ទកន្លងទៅ ទីភ្នាក់ងារ Knight Frank បានព្យាករ ណ៍ថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរ នៅហុងកុងនឹងធ្លាក់ចុះ៥%ក្នុងឆ្នាំនេះ ស្របពេលមានអត្រាការប្រាក់ខ្ពស់ និងកម្លាំងពលកម្មធ្លាក់ចុះ។  ការព្យាករណ៍របស់ Knight Frank បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍នៃការធ្លាក់ចុះ ពីទីភ្នាក់ងារអចលនទ្រព្យ JLL និងCitiផងដែរ។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សា Greater China របស់ Knight Frank បានលើកឡើងថា “សរុបមក យើងជឿថា តម្លៃផ្ទះសម្រាប់ស្នាក់នៅយូរនៅឆ្នាំនេះ នឹងស្ថិតក្នុងទិសដៅធ្លាក់ចុះ ហើយអតិថិជននឹងស្វែងរកផ្ទះថ្មីៗ គួរឱ្យទាក់ទាញជាងផ្ទះដែលរស់នៅក្នុងផ្ទះ”។

ទីភ្នាក់ងារប្រឹក្សាយោបល់ Knight Frank កាលពីថ្ងៃចន្ទ បានចេញផ្សាយការវិភាគ ចុងក្រោយបំផុតរបស់ខ្លួន អំពីកត្តាដែលផ្លាស់ប្តូរតម្លៃផ្ទះរបស់ទីក្រុងហុងកុង ដោយផ្អែកលើចំណុចទិន្នន័យជាង៤០.០០០ចំណុច និងសូចនាករជាច្រើនក្នុងរយៈពេល២៥ឆ្នាំ។

លោក Wong បានបន្តទៀតថា “នៅក្នុងបរិយាកាសដែលមានអត្រាការប្រាក់ខ្ពស់ ការទិញផ្ទះបែបlived-in homes ត្រូវឆ្លងកាត់វិញ្ញា សា​តេស្ត​សាកល្បង stress test ដ៏លំបាក។ ចំណែកសម្រាប់ផ្ទះថ្មី ជាញឹកញាប់ មានកម្ចីពីក្រុមអ្នកអភិវឌ្ឍន៍។ កត្តានេះនឹងប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកទិញផ្ទះលើកដំបូង”។

នៅដើមខែនេះ អាជ្ញាធររូបិយវត្ថុហុងកុង បានបង្កើនអត្រាប្រាក់កម្ចីសំខាន់ៗរបស់ខ្លួន ដល់កម្រិតខ្ពស់រយៈពេល១៥ឆ្នាំ ហើយលោក Wong បានបញ្ជាក់ថា ការកើនឡើងបន្ថែមទៀត ចន្លោះពី០,១២៥ទៅ០,២៥ភាគរយ នៅតែអាចធ្វើទៅបាននៅឆ្នាំនេះ។

លោក Wong បានឱ្យដឹងបន្ថែមទៀតថា តម្លៃផ្ទះអាចនឹងធ្លាក់ចុះដល់ទៅ៣ភាគរយ នៅក្នុងត្រីមាសទីពីរ និង៧ភាគរយនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here