ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផ្តល់មជ្ឈមណ្ឌលទិន្នន័យ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនចំនួន២ បានបោះទុនវិនិយោគចំនួន១៦៤លានដុល្លារអាមេរិក(៥,៥ពាន់លានបាត) នៅក្នុងប្រទេសថៃ ដើម្បីសាងសង់ និងពង្រីកមជ្ឈមណ្ឌលទិន្នន័យ។
ថ្មីៗនេះ ក្រុមហ៊ុន Telehouse បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន នៅក្នុងប្រទេសថៃ ជាមួយនឹងទុនវិនិយោគចំនួន៧៤លានដុល្លារ ខណៈក្រុមហ៊ុន NTT បានបណ្តាក់ទុនចំនួន៣ពាន់លានបាតតាមរយៈ NTT Global Data Centers Corporation ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យថ្មីបំផុត និងធំជាងគេនៅក្នុងប្រទេសថៃ។
ប្រទេសថៃបានទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនផ្តល់សេវា Cloud និងមជ្ឈមណ្ឌលទិន្នន័យពិភពលោកជាច្រើន ដើម្បីពង្រីកការបោះជំហានរបស់ពួកគេ។
-->
ការវិនិយោគមជ្ឈមណ្ឌលទិន្នន័យ របស់អ្នកលេងជាសកលនៅក្នុងប្រទេសថៃ បានចាប់ផ្តើមជាច្រើនឆ្នាំកន្លងមក ដោយមានអ្នកត្រួសត្រាយរួមមានក្រុមហ៊ុន Tencent Cloud Huawei និង NTT បន្ទាប់មកកាលពីឆ្នាំមុនមានក្រុមហ៊ុន Alibaba Cloud Amazon Web Services និង Google Cloud ។
កាលពីខែឧសភា ក្រុមហ៊ុន Telehouse ដែលភាគហ៊ុន៦៦%កាន់កាប់ដោយ KDDI បានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅក្នុងប្រទេសនៅលើផ្លូវ Rama IX ក្នុងទីក្រុងបាងកក។ ទីក្រុងបាងកក ជាទីតាំងថ្មីបំផុតរបស់ក្រុមហ៊ុននេះ ក្នុងចំណោម៤៥កន្លែងនៅទូទាំងពិភពលោក។
មជ្ឈមណ្ឌលទិន្នន័យផ្តោតសំខាន់ លើយុទ្ធសាស្ត្រតភ្ជាប់គ្នា ក្នុងគោលបំណង ក្លាយជាមជ្ឈមណ្ឌលអ៊ីនធឺណិត ដែលក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងអ្នកផ្តល់សេវាជាច្រើនតភ្ជាប់គ្នា និងផ្លាស់ប្តូរចរាចរណ៍ទិន្នន័យក្នុងប្រទេស និងក្រៅប្រទេស។
លោក Ken Miyashita នាយកគ្រប់គ្រងក្រុមហ៊ុន Telehouse (Thailand) បានលើកឡើងថា ក្រុមហ៊ុននឹងផ្តល់សេវាកម្មមជ្ឈមណ្ឌ លទិន្នន័យដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ដើម្បីដើរតួជាមជ្ឈមណ្ឌលតភ្ជាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបានត្រៀ មខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់ស្តង់ដារ មជ្ឈមណ្ឌលទិន្នន័យ និងរួមចំណែកដល់សង្គមឌីជីថលក្នុងប្រទេស និងតំបន់៕