ប្រទេសចិន និងតំបន់អាហ្រ្វិកពន្លឿនកិច្ចសហប្រតិបត្តិការ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំជិត៣០០ពាន់លានដុល្លារ

0

ដោយៈ តែម សុខុម

ប៉េកាំង: ពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្រ្វិក លើកទី៣ ដែលបានប្រារព្ធឡើងនៅទីក្រុងឆាងសា (Changsha) ប្រទេសចិន  បាននាំយកផលិតផលប្រើប្រាស់ចិន ដែលមានគុណភាពខ្ពស់ និងតម្លៃទាបពីទ្វីបអាហ្រ្វិក ហើយបានផ្តល់នូវលទ្ធផលឈ្នះឈ្នះ។

សម្រាប់សហគ្រាសផលិត និងពាណិជ្ជករអាហ្វ្រិក ដែលកំពុងស្វែងរកទីផ្សារនាំចេញថ្មីៗ ពិព័រណ៍នេះត្រូវបានគេមើលឃើញថា ជាឱកាសមាស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣ ខែកក្កដា។

ក្នុងរយៈពេល២ទសវត្សរ៍មកនេះ ពាណិជ្ជកម្មទ្វេភាគីចិន -អាហ្រ្វិ​ក មានការកើនឡើងជាលំដាប់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលមានទឹកប្រាក់រហូតដល់២៨២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ វាមានរយៈពេល១០ឆ្នាំមកហើយ ចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលការណ៍ នៃគោលនយោបាយអាហ្វ្រិក របស់ប្រទេសចិន នោះគឺភាពស្មោះត្រង់ លទ្ធផលពិតប្រាកដ មិត្តភាព និងសច្ចភាព។

ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការទ្វេរ​ភាគីរវាងប្រទេសចិន និងអាហ្វ្រិក សម្រេចបាននូវលទ្ធផលផ្លែផ្កា។ ដោយបានបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន រួមមាន វិស័យកសិកម្ម វិស័យនាំចេញ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here