រដ្ឋាភិបាលចេញអនុក្រឹត្យលុបអង្គភាព “កាំសាប”ជាផ្លូវការ

0

ដោយវុត្ថា
ភ្នំពេញ៖​ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ រំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរហៅថា កាំសាបជាផ្លូវការហើយ។

យោងតាមអនុក្រឹត្យលេខ ៣ ១ អនក្រ.បក ដែលចុះអត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះបានបញ្ជាក់ថា “ត្រូវបានបញ្ចប់បេសកកម្ម និងរំសសាយសហគ្រាសសាធារណៈ ដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋឈ្មោះ ភ្នាក់ងារកម្ពុជានាវាចរហៅថា កាំសាប ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតសហគ្រាសសាធារណៈភ្នាក់ងារនាវាចរ “ កាំសាប” ចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ តទៅ”។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការរំលាយអង្គភាពកាំសាបចោលនេះ គឺដើម្បីកាត់បន្ថយភាពសាំញុំា នឹងសម្រួលដល់ការធ្វើធុរកិច្ចឲ្យកាន់តែលឿននិងឆាប់រហ័ស៕
សូមអានអនុក្រឹត្យខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here