Hattha top Banner

ខេត្តK4 ត្រូវបានជ្រើសរើសដើម្បីអនុវត្តន៍កម្មវិធីជួយដល់សិស្សា នុសិស្សសម្រាប់អភិវឌ្ឍន៍បៃតងក្នុងសហគមន៍

0

        ដោយៈ គង់ ហ្វីអូណា
កំពតៈ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងទទួលបានអត្ថប្រយោជន៍ពី​ កិច្ចសហប្រតិបត្តិការ​ដែលរួមបញ្ចូល​ទាំងការបណ្តុះបណ្តាលជំនាញ ទៅលើផលិតកម្មបណ្តុះកូនឈើ​លម្អរ ការតំរង់ទិសទីផ្សារ និងការធ្វើពាណិជ្ជកម្ម​ជាដើម។

​ខេត្តឬតំបន់K4 សំដៅដល់ខេត្តកំពត កែប កំពង់សោម និងខេត្តកោះកុង ដែលផ្តើមដោយពាក្យK ហើយត្រូវបានប្រតិបត្តិករ​ក្នុងវិស័យទេសចរណ៍ប្រសិទ្ឋនាមជាតំប​ន់K4។

ខេត្តទាំង៤នេះ​ បានគ្របដណ្តប់លើ​ភូមិចំនួន​ ២១០ ក្នុងនោះ មានភូមិនេសាទចំនួន​៩៣​ ជាការផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការបង្កើនប្រាក់ចំណូល និងជួយដល់ការលើកកម្ពស់ការអភិវឌ្ឍ​បៃតងនៅក្នុងសហគមន៍។គម្រោងនេះ​ អនុវត្តដោយ​អង្គការអេដ អេ អាកស្យុង​ និងក្រុមហ៊ុនត្រូភីកផ្លែននើរ &លែនស្កេប អ៊ិនធើណេសិនណល ឯ.ក ហើយភាគីទាំពីរ​ បានចុះហត្ថលេខារួមគ្នា​ នៅសៀលថ្ងៃទី៤​ ខែសី​ហា​ ឆ្នាំ២០២៣​ ដើម្បីអនុវត្តលើគម្រោង ដែលមានឈ្មោះថា​ “ការ​អភិ​វ​ឌ្ឍន៍បៃតង​ និងជំនាញបច្ចេកទេសទីផ្សារ នៃផលិតឈើលម្អ នៅ​តំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា”។

លោកវន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុងបានឱ្យដឹងថា តាមរយៈគម្រោងនេះ ប្រជាជន ពិសេស​សិ​ស្សានុសិស្ស នៅតាមសាលារៀនចំនួន៦ និងយុវជន នឹងទទួ​ល​បាន​ការ​បណ្តុះ​ប​ណ្តាល ចំណេះ ជំនាញ លើការបណ្តុះ ដាំ និងបង្កាត់ពូជ​រុក្ខជាតិលម្អ​ ដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារផង និងជួយលើក​កម្ព​ស់សោភ័ណ្ឌភាពបរិស្ថានបៃតង នៅក្នុងសាលារៀន និងសហគមន៍​ ដែលពួកគេរស់នៅ។

គម្រោងនេះនឹងបង្រៀន ក៏ដូចជា ផ្តល់ទុនសម្រាប់ការទាញយក​ប្រយោជន៍ពីរុក្ខជាតិឈើលម្អ នៅតាមសាលារៀននិងសហគមន៍នេ​សាទ ដែលស្ថិតនៅក្នុងគម្រោង។

លោកនាយកប្រចាំប្រទេសរូបនេះ​ បានបញ្ជាក់ថា គម្រោងនេះ​ ចាប់ផ្តើមពីខេត្តចំនួន៤នេះទៅ នៅពេលទទួលបានការចាប់អារម្មណ៍ ឬជោគជ័យនៅក្នុងខេត្តទាំងនោះ ក៏ជាជំហានឈានទៅរកខេត្ត​ដទៃ​បន្តទៀត ហើយសង្ឃឹមថា ជំនាញរបស់យុវជន និងចំណាប់អារម្មណ៍​របស់​ប្រជាជនកាន់តែច្រើននោះ នៅគ្រប់ផ្លូវ ទីសាធារណៈនឹងមាន​ភាពបៃតងស្រស់បំព្រងជាងមុន។

ជាមួយគ្នានេះ​ លោក អ៊ុក សុវណ្ណ នាយកគ្រប់គ្រង ក្រុមហ៊ុន ត្រូភីកផ្លែននើរ& លែនស្តេប អ៊ិនធើណេ​បានមានប្រសាសន៍ឱ្យ​ដឹងថា ក្នុងនាមជា​ក្រុមហ៊ុនផលិតសួនច្បារ នៅគ្រប់ទីកន្លែង បានចូលរួ​មក្នុង​ការបណ្តុះបណ្តាលជំនាញ ដាំដុះឈើដល់សិស្សានុសិស្ស​ ដើម្បីឱ្យ​សាលាមានចំណូលបន្ថែម។

កន្លងមកធ្លាប់បាននាំកូនឈើ មកពីក្រៅប្រទេសមិនតិចជាង​ ៧០ទៅ៨០ម៉ឺនដុល្លារ​ក្នុង១ឆ្នាំៗ ការផ្តល់ចំណេះ ជំនាញដល់យុវ​ជន​ឱ្យចេះដាំ​ និងបណ្តុះកូនឈើ ជាការកាត់បន្ថយការនាំចូលកូន​ឈើពី​ក្រៅប្រទេស ហើយជាការបង្កើនប្រាក់ ចំណូលសម្រាប់ប្រជាជន។

ក្រៅពីបង្រៀននៅតាមសាលារៀនទាំង៦ ក៏នឹងរកដីប្រជាពល​រដ្ឋ​ដែលមាន​ក្នុងតំបន់នោះ ដើម្បីបង្រៀនដល់ពួកគាត់ នៅពេល​ទទួល​បានផល ក្រុមហ៊ុននឹងទិញពីពួកគាត់​មកផ្គត់ផ្គង់ទីផ្សារ ​ដែល​កំពុងតែមានតម្រូវការខ្ពស់នៅកម្ពុជា។

កិច្ចព្រមព្រៀងជាដៃគូរវាងភាគីទាំងពីរ ជាមួយនឹងសហហិរញ្ញ​ប្បទានចំនួន១,២៦៨,០០ដុល្លារ នឹងមានរយៈពេលពេញមួយឆ្នាំ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន​TP&L នឹងដើរតួនាទីជាអ្នក​ជំនា​ញ​នៅក្នុងការផ្តល់វគ្គបណ្តុះបណ្តាល ផ្នែកសាកវប្បកម្ម​ និងសួនច្បារ ដំឡើងផ្ទះសំណាញ់​ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ ធារាសាស្ត្រចំនួន៦ ត្រួតពិនិត្យទីតាំងនៃវឌ្ឍនភាព នៃការសាងសង់ផ្ទះសំណាញ់ ​នៅក្នុង​សាលារៀន ដែលបានជ្រើសរើស និងការផ្ដល់មូលនិធិជាគ្រាប់ពូជ កូនឈើលម្អ​ ដែលជាការវិនិយោគរួមសម្រាប់សកម្មភាព​ និងជីវភាព​រស់នៅ​ បរិស្ថានបៃតង តាមតំបន់សហគមន៍ឆ្នេរ និងការអនុវត្ត​ជំនា​ញជីវិតបៃតងនៅក្នុងសាលារៀន​នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here