ដំណឹងល្អៈក្រុមហ៊ុនRoyal Railwayបានបើកដំណើរការសាកល្បងខ្សែរថភ្លើ់ង៤ខែតភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងប៉ោយប៉ែត

0

ភ្នំពេញៈ ជាដំណឹងដ៏រីករាយ ដែលអ្នកធ្វើដំណើរអាចមានជម្រើសមួយទៀត ក្នុងការធ្វើដំណើរលើផ្លួវដ៏វែង ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្វីជាដំណឹងល្អនោះ គឺក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូកាលពីថ្ងៃទី២៤ កក្កដាកន្លងមកនេះ។

ដំណើរការបើកសាកល្បងរថភ្លើង ដែលទិញពីប្រទេសជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេ​ញ-ប៉ោយប៉ែត)។

ការដាក់ដំណើរការនេះ ធ្វើឡើងបន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិ​​តរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូ​នអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការ ជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែក ភាគខាងជើង (ភ្នំពេ​ញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)៕

 

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here