ដោយ: គង់ លាងហួរ
ហ្សាការតា: លោកស្រី Tammy
Duckworth សមាជិកព្រឹទ្ធសភាអាមេរិក បានមានប្រសាសន៍ថា បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាសុីហ្វីក ដូចជាឥណ្ឌូនេស៊ី មិនត្រូវបានបង្ខំឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិក ឬប្រទេសចិននោះទេ។
ដោយ: គង់ លាងហួរ
ហ្សាការតា: លោកស្រី Tammy
Duckworth សមាជិកព្រឹទ្ធសភាអាមេរិក បានមានប្រសាសន៍ថា បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាសុីហ្វីក ដូចជាឥណ្ឌូនេស៊ី មិនត្រូវបានបង្ខំឱ្យជ្រើសរើសរវាងសហរដ្ឋអាមេរិក ឬប្រទេសចិននោះទេ។
ប៉ុន្តែ លោកស្រីក៏បានអះអាងផងដែរថា រាល់ការចូលរួមណាមួយរបស់ប្រទេសចិននឹងរារាំងផលិតផលមិនឱ្យចូលទៅកាន់ទីផ្សារអាមេរិក។
សមាជិកព្រឹទ្ធសភារូបនេះបានបន្តថា សហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម បន្ថែមពីលើទំនាក់ទំនងផ្នែកយោធារបស់ខ្លួន។
សហរដ្ឋអាមេរិកមានទំនោរពឹងផ្អែកទៅលើទំនាក់ទំនងយោធារបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់។ ប៉ុន្តែលោកស្រី Tammy Duckworth បានបញ្ជាក់ថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចក៏មានសារៈសំខាន់ដែរ ដូចជាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូណេស៊ី ដែលបាននិងកំពុងដំណើរការមិនសូវល្អ ប៉ុន្តែវាអាចកែលម្អបាន។
លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតាថា “ទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចគឺមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខជាតិរបស់អាមេរិក ដូចទៅនឹងទំនាក់ទំនងយោធាដែរ”។
ទិដ្ឋភាពពាណិជ្ជកម្មមួយ ដែលអាចត្រូវបានកែលម្អនោះគឺឧស្សាហកម្មរថយន្តអគ្គិសនី (EV)។ ជាក់ស្តែង ឥណ្ឌូណេស៊ីមានការចាប់អារម្មណ៍លើការអភិវឌ្ឍឧស្សាហកម្មនេះ ដោយសារប្រភពនីកែលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ខណៈសហរដ្ឋអាមេរិកគ្រោងបោះទុនវិនិយោគបន្ថែមទៀតទៅក្នុងវិស័យនេះ ចាប់តាំងពីសភាបានអនុម័តច្បាប់កាត់បន្ថយអតិផរណា (IRA) កាលពីខែសីហាឆ្នាំមុន។
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ីមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាមេរិកនោះទេ ប៉ុន្តែទីក្រុងហ្សាការតាកំពុងស្វែងរកកិច្ចព្រមព្រៀងមានកម្រិតមួយសម្រាប់រ៉ែសំខាន់ៗមួយចំនួនរបស់ខ្លួន៕