អូស្ត្រាលី និងកាណាដា ក្លាយជាជម្រើសគោលដៅពេញនិយមបំផុតសម្រាប់អ្នកទិញអចលនទ្រព្យជាជនជាតិចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តើអតិថិជិនជាជនជាតិចិន ស្វែងរកទិញអចលនទ្រព្យច្រើនជាងគេបំផុត នៅបណ្តាប្រទេសណាខ្លះ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៣នេះ?។

ជាក់ស្តែង ប្រទេសថៃបានធ្លាក់ចុះ មកនៅចំណាត់ថ្នាក់ទី៥ ក្នុងចំណោមទិសដៅកំពូល Top10 សម្រាប់អ្នកទិញអចលនទ្រព្យជាជនជាតិចិន ដោយធ្លាក់ចុះមួយលេខរៀងបើធៀបនឹងឆ្នាំមុន។

លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Noble Development ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន SET បានមានប្រសាសន៍ថា ចំនួនអតិថិជនចិន ដែលទិញខុនដូនៅតែយឺតជាងកម្រិត ដែលបានកត់ត្រាមុនជំងឺរាតត្បាត ប៉ុន្តែនិន្នាការកំពុងប្រសើរឡើង។

លោក​បាន​បន្ត​ថា​ “ការ​ធ្លាក់​ចុះ ​ក្នុង​ចំណោម​អ្នក​ទិញ​ជាជនជាតិចិន ​អាច​ត្រូវ​បាន​វាយតម្លៃថា ​បណ្តាលមកពីចំនួន​ជើង​ហោះ​ហើរ​មកកាន់​ប្រទេស​ថៃ​នៅមាន​កម្រិត ហើយសំបុត្រ​យន្តហោះ​មានតម្លៃថ្លៃ​ជាង​មុន ខណៈការបន្តលិខិតឆ្លងដែនឡើងវិញ ក៏មានការលំបាកផងដែរ”។

ចំណែក គោលដៅពេញនិយមបំផុតទី១ សម្រាប់អតិថិជិនចិនក្នុងការទិញអចលនទ្រព្យ នៅឆមាសទី១ គឺប្រទេសអូស្ត្រាលី រីឯគោលដៅបន្ទាប់ទី២ គឺប្រទេសកាណាដា ខណៈគោលដៅកំពូលទី៣ គឺប្រទេសអង់គ្លេស។

គោលដៅទី៤ គឺសហរដ្ឋអាមេរិក រីឯគោលដៅទី៥គឺប្រទេសថៃ គោលដៅទី៦ ប្រទេសម៉ាឡេស៊ី ខណៈគោលដៅទី៧ គឺប្រទេសជប៉ុន។ ចំណែក គោលដៅទី៨ ទី៩ និងទី១០ គឺប្រទេសសហព័ន្ធ​អារ៉ាប់រួម ប្រទេសវៀតណាម និងប្រទេសសិង្ហបុរីរៀងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here