ដោយ: គង់ លាងហួរ
ប៉េកាំង: ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ៨,៥ភាគរយក្នុងរយៈពេល៧ខែដំបូងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៧,៩ភាគរយនៅក្នុងខែមករាដល់ខែមិថុនា។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS)។
ទិន្នន័យផ្លូវការបានបង្ហាញថា បើគិតជាផ្ទៃខាងក្នុងអគារ (Floor area) ការលក់អចលនទ្រព្យបានធ្លាក់ចុះ៦,៥ភាគរយក្នុងខែមករាដល់ខែកក្កដាធៀបនឹងឆ្នាំមុន ធៀបនឹងការធ្លាក់ចុះ៥,៣ភាគរយក្នុងរយៈពេលប្រាំមួយខែដំបូង ស្របពេលតម្រូវការនៅតែមានតិច ហើយវិបត្តិបំណុលកាន់តែធ្លាក់ចូលជ្រៅ។