ដំណឹងល្អ! ក្រុមហ៊ុនយក្សPTT Oil and Retail គ្រោងបោះវិនិយោគខ្ទង់រយលានដុល្លារនៅកម្ពុជា

0

ដោយៈ តែម សុខុម

បាងកក: ក្រុមហ៊ុនយក្ស PTT Oil and Retail ដែលបានចុះបញ្ជីនៅផ្សារហ៊ុនប្រទេសថៃ គ្រោងបោះទុនវិនិយោគចំនួន១០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍដេបូប្រេងឥន្ធនៈមួយនៅកម្ពុជា ក្រោយការវិនិយោគរួមគ្នារបស់ខ្លួន លើសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា។

លោកDisathat Panyarachun ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail  មានប្រសាសន៍ថា ការអភិវឌ្ឍដេប៉ូប្រេងឥន្ធនៈនេះមានគោលបំណង បម្រើដល់កំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ខណៈក្រុមហ៊ុន PTT Oil and Retail ក៏បន្តបេសកកម្មពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ សីហា នេះ។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុនចំនួន៣រួមមានក្រុមហ៊ុន PTT Oil and Retail ក្រុមហ៊ុន China National Aviation Fuel International Holdings និងក្រុមហ៊ុន Total Energies Marketing (Cambodia) បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ ដែលមានឈ្មោះថា Phnom Penh Aviation Fuel Service Co ដើម្បីដំណើរការអាជីវកម្មសេវាកម្មប្រេងឥន្ធនៈ សម្រាប់វិស័យអាកាសចរណ៍នៅអាកាសយានដ្ឋានថ្មី នៃរាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំង៣នេះ បានបោះទុនវិនិយោគ ក្នុងចំណែកស្មើៗគ្នាសម្រាប់គម្រោងនេះ ជាមួយនឹងការបោះទុនក្នុងម្នាក់ៗ៣៣,៣៣%។

ក្រុមហ៊ុន Phnom Penh Aviation Fuel Service បានចុះកិច្ចព្រមព្រៀងសម្បទានមួយ កាលពីខែកក្កដាឆ្នាំមុន ជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលទទួលបានសម្បទានដើម្បីអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here