រោងចក្រផលិតទឹកស្អាតតម្លៃ១៦,៥៧៨លានយ៉េនត្រូវបានបើកដំណើរការនៅក្រុងសៀមរាប

0

ដោយៈ គង់ សូរិយា

      សៀមរាបៈ ឆ្លើយតបកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រោងចក្រផលិតទឹកស្អាតថ្មីមួយ ក្រោមទុនវិនិយោគ១៦៥៧៨លានយេនត្រូវបានបើកឲ្យដំណើរការ។

កិច្ចសហប្រតិបត្តិការ​ខេត្តសៀមរាប លើ​វិស័យ​ទឹកស្អាត​ចាប់ផ្តើម​លេច​រូបរាង​ឡើង តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង ដើម្បី​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ ដែលមាន​សមត្ថភាព​ផលិត​ទឹក៨ ០០០ ​ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ប្រភពទឹក​ក្រោម​ដី និង​បានបញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​ ២០០៦ បន្ទាប់ពី​មាន​សំណើសុំ​ទៅ​រដ្ឋាភិបាល​ជប៉ុន ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ១៩៩៣។

បច្ចុប្បន្ន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ កំពុង​ផ្គត់ផ្គង់​ទឹក​នៅ​ភាគ​ពាយព្យ​នៃ​ក្រុង​-​សៀមរាប ឆ្លើយតប​នឹង​តម្រូវការ​ទឹកស្អាត​យ៉ាងគំហុ ក ក្នុង​ខេត្ត​សៀម​រាបJICA និង​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​​សៀមរាប បាន​សហការ​ក្នុងការ​សិក្សា​សមិទ្ធ​លទ្ធភាព ពី​ឆ្នាំ​ ២០០៩ ដល់​ឆ្នាំ​ ២០១១ ដើម្បី​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់ ទឹកស្អាត​ឱ្យដល់ ៦៦ ០០០​ ម៉ែត្រគុប​/​ថ្ងៃ​។

បណ្តាញចែកចាយទឹកស្អាតនេះ ត្រូវបានបែងចែកលើផ្នែកសំខាន់ៗដូចជា​ទី១ សាងសង់​ស្ថានីយ​បូមទឹក​ ​ដែលមាន​សមត្ថភាព៦៦,០០០ ​ម៉ែត្រគុប​/​ថ្ងៃ ប្រឡាយ ​២,៥​ គម ត​ភ្ជាប់​ទៅ​ទន្លេសាប បំពង់​មេ​នាំ​ទឹក​ឆៅ​ប្រវែង​១៩​គីឡូម៉ែត្រ បំពង់​មេ​បញ្ជូន​ទឹកស្អាត​ប្រវែង២៩គីឡូម៉ែត្រ ​។ ទី២ បណ្តាញ​ចែកចាយ​ទឹក​ប្រវែង​ ២៥៩​គីឡូម៉ែត្រ។​

ទី៣. សាងសង់​រោងចក្រ​ប្រ​ព្រឹ​តិ្ត​កម្ម​ទឹកស្អាត ​ដែលមាន​សមត្ថភាព៦០,០០០​ ម៉ែត្រគុប​/​ថ្ងៃ ដោយ​ប្រើ​ទឹក​ពី​បឹង​ទន្លេសាប និង​បំពាក់​ប្រព័ន្ធគ្រប់គ្រង និង​បញ្ជា​រួមទាំង​ប្រព័ន្ធ SCADA​។

តាមរយៈ​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹកស្អាត​ថ្មី​នេះ ប្រជាជន និង​អ្នក​ទេសចរ​នឹង​ទទួលបាន​ទឹកស្អាត និង មាន​សុវត្ថិភាព​។ JICA កំពុងតែ​ពិនិត្យ​លទ្ធភាព​ សម្រាប់​សហការ​បន្ថែមទៀត ​ក្នុង​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ​ប្រកបដោយ​និរន្តរ​-​ភាព និង​សុខុ មាលភាព​ប្រជាជន​។

ទីភ្នាក់ងារសហ​ប្រតិបតិ្តការ ដើម្បីអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានជួយកម្ពុជា នៅក្នុង​វិស័យ​ថាមពល​របស់​កម្ពុជា ​ការអភិវឌ្ឍ​ផែនទី​បង្ហាញផ្លូវ​អន្តរកាល ​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​។

ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា​បាន​ផ្សារភ្ជាប់ និង​ជំរុញឱ្យមាន​កំណើន​ជា​លំដាប់ ​នូវ​តម្រូវការ​ថាមពល ជាមួយគ្នានេះ ​ដែលJICA បាននិងកំពុង​អនុវត្ត​នូវ​គម្រោង​ជាច្រើន ​ដើម្បី​រួមចំណែក​ដល់​ការ​​អភិវឌ្ឍ​វិស័យ​ដ៏​សំខាន់​មួយ​នេះ ក្នុង​ភាពជា​ដៃគូ​ជាមួ​យ​ក្រសួង​រ៉ែ និង​ថា​ម​​ពល និង​អគ្គិសនី​កម្ពុជា​។

ជាក់ស្តែង​គម្រោង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​ “​គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល ​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹត​កាបូន​”​។

រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បានធ្វើការ​ប្តេជ្ញាចិត្ត​ធ្វើឱ្យមាន​អព្យាក្រឹតភាព​កាបូន​នៅត្រឹម​ឆ្នាំ​២០៥០ ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here