Hattha top Banner

តើបច្ចុប្បន្ន​ ប្រទេស​ថៃ​មាន​ទីក្រុង​ឆ្លាតវៃ​ចំនួនប៉ុន្មាន?

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមសារពត៌មាន The Nation បានឱ្យដឹងថា រដ្ឋាភិបាលថៃបានដាក់ឈ្មោះទីក្រុងចំនួន៣៦ ក្នុងខេត្តចំនួន២៥ ជា ទីក្រុងឆ្លាតវៃ បន្ទាប់ពីទីក្រុងទាំងនោះបានបំពេញតាមលក្ខខណ្ឌតម្រូវ។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា ទីក្រុងចំនួន៣៦ ត្រូវបានអនុម័តជាទីក្រុងឆ្លាតវៃ គិតត្រឹមខែកក្កដា។  លោកស្រី​បាន​បន្តថា ទីក្រុង​ចំនួន ១៥ ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “ទីក្រុងឆ្លាតវៃ” នៅ​ចុង​ឆ្នាំ​នេះ។

ដើម្បីទទួលបានឋានៈជា “ទីក្រុងឆ្លាតវៃ” យ៉ាងហោចណាស់ ទីក្រុងនានាត្រូវមានលក្ខណៈមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា៖ ទូរគមនាគមន៍ឆ្លាតវៃ ថាមពលឆ្លាតវៃ ការរស់នៅឆ្លាតវៃ ឧស្សាហកម្មឆ្លាតវៃ និងការលក់រាយ ការចល័តឆ្លាតវៃ បរិស្ថានឆ្លាតវៃ និងការថែទាំសុខភាពឆ្លាតវៃ។

លោក​ស្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​មាន​គោល​ដៅ​ចំនួន​៥ នៅ​ពេល​និយាយ​ដល់​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាតវៃ

គោលដៅទាំង៥នោះគឺ:

• អភិវឌ្ឍទីក្រុងឆ្លាតវៃសាកល្បងសម្រាប់ខេត្តផ្សេងទៀតអនុវត្តតាមដោយជ្រើសរើសទីក្រុងដែលមានសក្តានុពល

• កំណែទម្រង់ច្បាប់ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

• ការបង្កើតយន្តការរដ្ឋបាលសម្រាប់ការបើកបរ និងការអនុវត្តគោលនយោបាយទីក្រុងឆ្លាតវៃ។

• គាំទ្រការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិតសម្រាប់ទីក្រុងឆ្លាតវៃ។

• គាំទ្រការបង្កើតបណ្តាញទិន្នន័យដែលបានតភ្ជាប់ និងប្រព័ន្ធអនឡាញសម្រាប់ទីក្រុងឆ្លាតវៃ។

លោកស្រី Rachada បានលើកឡើងថា ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (depa) នឹងរៀបចំ “ពិព័រណ៍ Thailand Smart City Expo” នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។

លោកស្រីបានបន្ថែមថា ពិព័រណ៍នេះនឹងបង្ហាញអំពីបច្ចេកវិទ្យា និងការច្នៃប្រឌិតមកពីបណ្តាក្រុមហ៊ុនឈានមុខចំនួន៣០០ ដែលវានឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here