សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​កើនឡើងក្នុង​ល្បឿន​លឿន​បំផុត​ក្នុងត្រីមាសទី២

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតក្នុងត្រីមាសទី២ ដែលត្រូវបានជំរុញដោយសកម្មភាពសេវាកម្មខ្លាំងក្លា និងតម្រូវការដ៏រឹងមាំ ប៉ុន្តែការស្ងួតជាងរដូវវស្សាធម្មតាអាចរារាំងកំណើននាពេលអនាគត។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌាបានកើនឡើង៧,៨% លើមូលដ្ឋានប្រចាំឆ្នាំនៅក្នុងត្រីមាសទី២ ដោយបង្កើនល្បឿនពីកំណើន៦,១% ដែលបានកត់ត្រានៅក្នុងត្រីមាសទី១។

វាជាតួលេខខ្ពស់បំផុតគិតចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២២ ដែលនៅពេលនោះកំណើនសេដ្ឋកិច្ចឥណ្ឌាសម្រេចបាន១៣,១ភាគរយ បើធៀបឆ្នាំ២០២១។

ឥណ្ឌានៅតែជាប្រទេសមួយក្នុងចំំំណោមប្រទេសដែលមានសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតលើពិភពលោក ជាពិសេសស្របពេលដែលការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតនៅប្រទេសចិនបានថយចុះ។

ជាមួយគ្នានេះ លោក V. Anantha Nageswaran ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌាក្នុងរង្វង់៦,៥% សម្រាប់រយៈពេលពេញមួយឆ្នាំ។

លោក Nageswaran បានមានប្រសាសន៍ថា “ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចមានភាពភ្លឺស្វាង ទោះបីជាកត្តាខាងក្រៅបង្កឱ្យមានហានិភ័យដែលទាញឱ្យកំណើនធ្លាក់ចុះយ៉ាងណាក្តី”។

លោកស្រី Thamashi De Silva ជំនួយការសេដ្ឋវិទូនៅក្រុមហ៊ុន Capital Economics បានអះអាងថា ទិន្នន័យ GDP របស់ប្រទេសឥណ្ឌាមានភាពរឹងមាំ ទោះបីជាមានការរឹតបន្តឹងគោលនយោបាយដោយធនាគារកណ្តាលឥណ្ឌា (RBI) យ៉ាងណាក្តី។  RBI បានដំឡើងអត្រាការប្រាក់របស់ខ្លួន២,៥ភាគរយចាប់តាំងពីខែឧសភា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here