កម្ពុជា-កូរ៉េចាប់ផ្តើមពង្រឹងប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យលើសម្លៀកបំពាក់

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ប្រទេសកម្ពុជា កូរ៉េបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផលិតផលសម្លៀកបំពាក់នៅកម្ពុជា ក្នុងទិសដៅកាត់បន្ថយនូវរបាំងបច្ចេកទេស។

អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជាលោក ចាន់ បូរិន្ទ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) មជ្ឈមណ្ឌល មន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា (ILCC) ជាមួយវិទ្យាស្ថានស្រាវ​ជ្រាវ និងធ្វើតេស្តសម្លៀកបំពាក់កូរ៉េ (KATRI) កាលពីម្សិលម៉ិញថា កន្លងមកកម្ពុជាពុំទាន់មានមន្ទីពិសោធន៍ផ្នែកវាយនភណ្ឌនោះឡើយ។ ចំណែកការអនុវត្តន៍ច្បាប់ បទប្បញ្ញាត្តិផ្សេងៗទៀតសោធន៍ ក៏យើងក៏ពុំទាន់មានផងដែរ ដែលជាបញ្ហាធ្វើឲ្យម្ចាស់សហគ្រាសឧស្សាហកម្ម សិប្បកម្ម ភាគច្រើនគឺយកផលិតផលរបស់ខ្លួនទៅពិនិត្យនៅក្រៅប្រទេស ដែលជាកត្តាធ្វើឲ្យខាតបង់នូវប្រយោជន៍ជាតិផងដែរ។

លោកបានបន្តថា នៅក្នុងការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នានេះផងដែរ កម្ពុជានឹងសំណូមពរដល់ភាគីកូររ៉េ ឲ្យជួយលើផ្នែកស្តង់ដារមួយចំនួនថែមទៀត ដូចជាការបង្កើតស្តង់ដាររោងចក្រកាត់ដេរសម្លៀកបំពាក់ ការបង្កើតឲ្យមានពន្លឺ មានសំឡេងចេញចូលគ្រប់គ្រាន់ ដើម្បីការពារសុខភាព និងសុវត្ថិភាពការពុល ការឆាបឆេះ ឬដួលសម្លប់កម្មករ-កម្មការិនីដោយប្រការណាមួយ ជាពិសេសការបង្កើនប្រព័ន្ធត្រួតពិនិត្យផលិតផលជាតិ ដើម្បីលើក កម្ពស់សេដ្ឋកិច្ច និងសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ផ្តោតលើបញ្ហាសំខា​ន់ៗមួយចំនួន ដូចជា ទី១ ការចុះហត្ថលេខា រវាងវិទ្យាស្ថានស្តង់ដារកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវ និងធ្វើតេស្តសម្លៀកបំពាក់កូរ៉េ ទី២ រវាងមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧស្សាហកម្មកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវ និងធ្វើតេស្តសម្លៀកបំពាក់កូរ៉េ ក្នុងនោះភាគីទាំងពីរបានឯកភាពបន្តរៀបចំសិក្ខាសាលា ដើម្បីស្វែងយលពីនីតិវិធី នៃការត្រួតពិនិត្យគុណភាពផលិតផល សម្លៀកបំពាក់ដែលកំពុងអនុវត្តន៍នៅប្រទេសកូរ៉េ ដើម្បីមានមូលដ្ឋានឈានទៅរកការរៀបចំផែនការសក​ម្មភាព សម្រាប់អនុវត្តន៍អនុស្សារណៈទាំងពីរនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here