ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលប្រជាជនបារម្ភពីការបោះឆ្នោតឆ្នាំ២០១៨ក្តី ប៉ុន្តែអ្នកវិនិយោគដែលមានកេរ្ត៍ឈ្មោះល្អ និងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា លំហូរទុនវិនិយោគដោយផ្ទាល់នៅឆ្នាំ២០១៨ មិនរងផលប៉ះពាល់នោះទេ។
ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលប្រជាជនបារម្ភពីការបោះឆ្នោតឆ្នាំ២០១៨ក្តី ប៉ុន្តែអ្នកវិនិយោគដែលមានកេរ្ត៍ឈ្មោះល្អ និងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា លំហូរទុនវិនិយោគដោយផ្ទាល់នៅឆ្នាំ២០១៨ មិនរងផលប៉ះពាល់នោះទេ។
លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកាកន្លងមកថា បើនិយាយពីឆ្នាំ២០១៨ យើងត្រូវនិយាយពីលំហូរទុនវិនិយោគផ្ទាល់នាពេលនេះ គឺវាចុងឆ្នាំរួចទៅហើយ។ ដូច្នេះលំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស មិនរងផលប៉ះពាល់ទេ ទោះជាមានការបោះឆ្នោតក្តី ព្រោះអ្នកវិនិយោគនានាបានដឹងលទ្ឋផលឆ្នោតរួចទៅហើយ។
លោកបន្តថា “សម្រាប់ការគិតរបស់ខ្ញុំ ឆ្នាំ២០១៨ មិនមានផលប៉ះពាល់ទេព្រោះបើខ្ញុំជាអ្នកវិនិយោគ ខ្ញុំចង់មកវិនិយោគនៅប្រទេសណាមួយ ខ្ញុំបានសិក្សាផែនការរួចទៅហើយ។ បើខ្ញុំចង់វិនិយោគស្រុកខ្មែរ ខ្ញុំបានរៀបចំគំរោង និងកញ្ចប់ថវិការួចទៅហើយ ហេតុនេះបើខ្ញុំមិនមកវិនិយោគខ្ញុំជាអ្នកខាត។
លោកឧកញ៉ា សៀ រិទ្ឋី បានបន្តទៀតថា ពួកគេអាចយល់បានហើយ ការបោះឆ្នោតទៅមុខហើយ មិនមានអ្វីគួរឲ្យបារម្ភទេ។ បើនិយាយពីការបញ្ជាទិញទំនិញពីស្រុកខ្មែរ សម្រាប់ឆ្នាំក្រោយ គឺមានការបញ្ជាទិញរួចទៅហើយ។ ហេតុនេះលោកគិតថា ឆ្នាំ២០១៨មិនមានអ្វីប៉ះពាល់ទេ។លោកបន្តថា និន្នាការនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ វាមានកំនើន ទ្រឹង និងធ្លាក់ចុះជាវដ្តធម្មតានៅក្នុងពិភពលោក។
លោកបន្តថា “ខ្ញុំតែងតែប្រាប់ថា ក្នុងរយៈពេល៥ទៅ៨ឆ្នាំ គឺជាពេលនៃការសាងសង់។គឺបើយើងមើលឆ្នាំ២០០៨ គំរោងមួយចំនួនបានពន្យាពេល និងគំរោងមួយចំនួនបានបញ្ចេញទៅកាន់ទីផ្សារ ហើយក៏មានការសាងសង់ឡើងវិញ។ នេះជាវដ្តនៃវិស័យអចលនទ្រព្យ។លោកបន្តថា “នេះជានិន្នាការធម្មតាក្នុងវិស័យនេះ គ្រាន់តែអ្នកអភិវឌ្ឍន៍ត្រូវបំលែងខ្លួនចេញពីខុនដូទៅធ្វើបុរី ហើយពីបុរីទៅខុនដូ អាស្រ័យលើតម្រូវការរបស់ទីផ្សារ”៕