ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបថ្មីមួយ នឹងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី១ ធ្នូខាងមុខនេះ ដែលជាការធ្វើពិពិធកម្មនៃវិស័យអាកាសចរណ៍កម្ពុជាឲ្យកាន់តែមានភាពសម្បូរបែប។
ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបថ្មីមួយ នឹងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី១ ធ្នូខាងមុខនេះ ដែលជាការធ្វើពិពិធកម្មនៃវិស័យអាកាសចរណ៍កម្ពុជាឲ្យកាន់តែមានភាពសម្បូរបែប។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងឲ្យដឹងនាល្ងាចថ្ងៃទី២៩ វិច្ឆិកានេះថា ក្រុមហ៊ុន Viet Jet ថ្មីនេះនឹងហោះហើរមកកម្ពុជានៅថ្ងៃទី១ ធ្នូខាងមុខនេះ ដោយភ្ជាប់ការហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីម៉ិញ និងភ្ជាប់ពីក្រុងហាណូយ ប្រទេសវៀតណាម មកកាន់ទីក្រុងសៀមរាប។ លោកបន្តថា អាកាសចរណ៍នេះនឹងហោះហើរជារៀងរាល់ថ្ងៃ មកកាន់គោ លដៅសំខាន់ទាំងពីរនេះ ព្រោះវាជាអាកាសចរណ៍តម្លៃទាប ដែលផ្តល់ជម្រើសកាន់តែល្អសម្រាប់អ្នកធ្វើដំណើរ។
បច្ចុប្បន្នការភ្ជាប់ការហោះហើររវាងប្រទេសវៀតណាម មកកម្ពុជាមានក្រុមហ៊ុន Vietnam Airline, Qatar Air និងក្រុមហ៊ុន Viet Jet ដែលនឹងហោះហើរនៅពេលឆាប់ៗនេះ។
លោក ហូ វណ្ឌី បានបន្តថា “ការហោះហើរត្រង់ថ្មីនេះផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់កម្ពុជា ដូចជា ជួយសម្រួលដល់ពេលវេលាធ្វើដំណើរ ជំរុញនូវការតភ្ជាប់គោលដៅថ្មីៗ លើកទឹកចិត្តអ្នកវិនិយោគ។ លោកបន្តថា “ការភ្ជាប់ជើងហោះហើរថ្មីនេះ ក៏ជាបង្កើនការផ្សព្វផ្សាយពីកម្ពុជា បង្កើនចំណូលដល់រដ្ឋាភិបាល បង្កើននូវធនធានមនុស្ស និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត។
ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាលោក ធួន ស៊ីណានបានថ្លែងថា ការហោះហើរត្រង់កាន់តែច្រើនកាន់តែល្អ ព្រោះវាជាគោលដៅនិងអ្វីដែលយើងចង់បាន ព្រោះនៅពេលមានការភ្ជាប់អាកាសចរណ៍មកកម្ពុជា មិនត្រឹមតែជួយជំរុញកំនើនភ្ញៀវទេសចរណ៍នោះទេ តែជាការជួយបង្កើនសកម្មភាពសេដ្ឋកិច្ច និងជំរុញការវិនិយោគផងដែរ៕