តើ​អ្នកជំនាញ​អចលនទ្រព្យ​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា​ ​EBA​?​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ស្រប​ពេល​បញ្ហា​ ​EBA​ ​បាន​ក្លាយជា​រឿង​ក្តៅ​មួយ​ ​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​អះអាង​ថា​ ​វិស័យ​អចលនទ្រព្យ​នឹង​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ​ប្រសិនជា​ ​EBA​ ​នឹង​ត្រូវ​ដកចេញ​ពី​កម្ពុជា​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភ​កន្លងមក​ថា​ ​វិស័យ​អចលនទ្រព្យ​នៅតែ​មា​នកំនើ​ននៃ​ការ​វិនិយោគ​ពី​បរទេស​ ​ហើយ​វិស័យ​នេះ​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ​ប្រសិន​ ​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ដែល​អឺរ៉ុប​ត្រូវ​ដកចេញ​ពី​កម្ពុជា​។​ ​អ្នកនាង​បន្ត​ថា​ ​វិស័យ​ឧស្សាហកម្ម​មិនបាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នោះ​ទេ​ ​ដោយសារ​វា​ពាក់​ព័ន្​ឋ​នឹង​ការនាំចេញ​ ​ប៉ុន្តែ​បើ​ការនាំចេញ​ធ្លាក់ចុះ​ខ្លាំង​ ​វា​អាច​ប៉ះពាល់​ដល់​កំនើន​សេដ្ឋកិច្ច​កម្ពុជា​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​រីកចម្រើន​ ​ឬ​ការ​ផ្អាក​គំរោង​សាងសង់​តិចតួច​ ​វា​ជា​រឿង​ធម្មតា​នៅក្នុង​ទីផ្សារ​ ​ហើយ​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​នៅតែ​មាន​បញ្ហា​ ​ក្រុមហ៊ុន​ល្អ​នៅតែ​ល្អ​”​។​លោក​បន្ត​ថា​ ​“​ផ្នែក​មួយចំនួន​នៅក្នុង​វិស័យ​នៅតែ​មា​នកំនើន​ ​និង​ការ​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំ២០១៩នេះ​ ​ដូចជា​ដីធ្លី​ជាយក្រុង​ ​វិស័យ​សណ្ឋាគារ​ ​និង​ការិយាល័យ​ ​ដោយ​សា​រកំនើ​ននៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​”​។​

​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​Amatak​ ​Property​ ​Service​ ​Co​,​ ​Ltd​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ថា​ ​អ្នក​វិនិយោគ​នៅ​កម្ពុជា​ភាគច្រើន​ ​ជា​អ្នក​វិនិយោគ​មក​ពី​ទ្វីបអាស៊ី​ ​ពិសេស​ចិន​ក៏​ជា​អ្នក​វិនិយោគ​ដ៏​ធំ​នៅ​កម្ពុជា​ ​ហើយ​សេដ្ឋកិច្ច​ចិន​ក៏​មាន​ទំហំ​ធំជាង​គេ​លំដាប់​ទី២នៅ​លើ​ព​ភព​លោក​ដែរ​ ​ហេតុនេះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​ ​ទោះ​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ត្រូវ​ដកចេញ​ពី​កម្ពុជា​ក៏ដោយ​។​

​លោកស្រី​បន្ត​ថា​ ​“​វិស័យ​នាំចេញ​បើសិនជា​មានការ​ដក​ ​EBA​ ​អាច​រង​ផល​ប៉ះពាល់​ ​តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​មាន​ឥទ្ឋិ​ពល​ខ្លាំង​ ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នោះ​ឡើយ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here