អាកាសយាន​ដ្ឋាន​ខេ​ត្ដ​ព្រះសីហនុ​បន្ដ​ពង្រឹង​ ​និង​ពង្រីក​សមត្ថភាព​ទៅ​ជា​ព្រលា​ន​​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​អាកាសយាន​ដ្ឋាន​ខេ​ត្ដ​ព្រះសីហនុ​បាន​និង​កំពុង​ ​ពង្រីក​សមត្ថភាព​ទទួលការ​ចុះចត​ ​ការ​ហោះហើរ​ ​និង​ទទួលភ្ញៀវ​ឆ្លងកាត់​ឲ្យ​កាន់​កាន់តែ​បាន​ច្រើន​ ​និង​ល្អ​ប្រសើរ​នោះ​ ​តាមរយៈ​ការពង្រីក​ផ្លូវ​រត់​យន្ដ​ហោះ​ ​និង​អាគារ​អ្នកដំណើរ​ ​សម្រាប់​បំរើ​សេវាកម្ម​ឲ្យ​ឈាន​ដល់​ស្តង់​ដា​អន្ដរ​ជាតិ​។​

​អនុរដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​លោក​សយ​ ​សុ​ខាន់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី១៨​ ​កុម្ភៈ​កន្លងមក​ ​បាន​ដឹកនាំ​ប្រតិភូ​បច្ចេកទេស​អាកាសចរណ៍​ស៊ីវិល​ ​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង​ ​អេស​ ​ស៊ី​ ​អេ​ ​(​SCA​)​ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ពង្រឹង​ ​និង​ពង្រីក​ផ្លូវ​ហោះហើរ​នៃ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​អន្តរជាតិ​ ​ខេត្ត​ព្រះសីហនុ​ ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨កន្លងទៅ​ ​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​អេស​ ​ស៊ី​ ​អេ​ ​រៀបចំ​អភិវឌ្ឍ​ន៍​ព្រលា​នយន្​ត​ហោះ​តាម​កិច្ច​ព្រមព្រៀង​ ​ឲ្យ​ទៅ​ជា​ព្រលា​នយន្​ត​ហោះ​លំ​ដាប់​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដើម្បី​ពិនិត្យ​និង​រៀបចំ​ធ្វើ​បទ​បង្ហាញ​នូវ​ប្លង់​មេ​ ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ​រត់​របស់​យន្ដ​ហោះ​ ​និង​ការពង្រីក​ទីលាន​ហោះហើរ​ថ្មី​ ​ឲ្យ​ទៅជា​លំដាប់​ ​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដែល​ជា​លំ​ដាប់​ស្ដ​ង់​ដារ​អន្ដរ​ជាតិ​ ​អាច​ទទួលការ​ចុះចត​ ​និង​ហោះហើរ​បាន​គ្រប់​ប្រភេទ​យន្ដ​ហោះ​។​

​អាកាសយាន​ដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្ម​ធំ​ ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់​ ​ខេ​ត្ដ​ព្រះសីហនុ​។ ​​លោក​បណ្ឌិត​ ​ម៉ៅ​ ​ហា​វណ្ណា​ល់​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បាន​អភិវឌ្ឍ​ខ្លួន​បន្តិចម្ដង​បន្តិច​ម្ដង​ៗ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ ​ដូចជា​ផ្លូវ​រត់​ចុះចត​ ​និង​ហោះហើរ​ ​និង​ស្ថានីយ៍​អ្នកដំណើរ​ជាដើម​។​ល​។​ ​ដើម្បី​ឆ្លើយតប​តម្រូវការ​ហោះហើរ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​

ព្រលា​ននេះ​កាលពីមុន​មាន​ចម្ងាយផ្លូវ​រត់​ប្រវែង១.៨០០ម៉ែត្រ​ ​រហូតមកដល់​លំដាប់​ស៊ី​ហ្វ័​រ​ ​(​C4​)​ ​ដែល​មាន​ប្រវែង​ផ្លូវ​រត់២.៥០០ម៉ែត្រ​ ​នឹង​បន្ដ​ពង្រីក​បន្ថែម​រហូតដល់​លំ​ដាប់​ហ្វ័​រអ៊ី​ ​(​4E​)​ ​ដែល​មាន​ប្រវែង​ ​៣.៣០០ម៉ែត្រ​ ​និង​ទទឹង៤៥ម៉ែត្រ​លំដាប់​អន្ដរ​ជាតិ​ ​ដែល​អាច​ទទួល​យន្ដ​ហោះ​ខ្នាត​ធំៗ​ចុះចត​ ​និង​រត់​ហោះហើរ​បាន​។​ ​

​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១បាន​ហោះហើរ​ ​និង​ចុះចត​ជាប្រចាំ​ ​ដែល​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះហើរ​ជា​លក្ខណៈ​ជួល​នោះ​ទេ​។​

​លោក​ ​ពេជ្រ​ ​សុ​ប៉ុន​តារា​ ​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ ​នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​មាន​ប្រសាសន៍​​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ព្រលា​នយន្​ត​ហោះ​នេះ​ក្រោយ​ការពង្រីក​រួច​ ​នឹង​មាន​ប្រវែង​ផ្លូវ​រត់​ ​និង​ទំហំ​ដូចគ្នា​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​និង​មាន​សមត្ថភាព​អាច​ទទួល​អ្នកដំណើរ​បាន១០លាន​នាក់​ក្នុង​មួយឆ្នាំ​។​ ​ខណៈ​បច្ចុប្បន្ន​ព្រលា​នយន្​ត​ហោះ​នេះ​មាន​ទំហំ​ផ្លូវ​រត់​ដូចគ្នា​ ​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ ​“​ការ​ពង្រីក​ព្រលា​នយន្​ត​ហោះ​នេះ​ ​ជា​ការ​ឆ្លើយតប​នឹង​កំនើន​ជើងហោះហើរ​ ​និង​ការ​រីកចម្រើន​របស់​វិស័យ​អាកាសចរណ៍​កម្ពុជា​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here