Hattha top Banner

ប្រទេស​កូរ៉េខាងត្បូង​សន្យា​នាំ​ស្វាយ​ពី​កម្ពុជា​នៅ​ឆ្នាំក្រោយ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​សន្យា នាំចេញ​ស្វាយ​ពី​កម្ពុជា​ជា​លើកតំបូង​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ។

ក្នុងជំនួប​ជាមួយ​សម្តេច​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​នេះ លោក​Kim Weon Jin ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​កូរ៉េ​ដែល​បានបញ្ចប់​អាណត្តិ​កា​ទូត​នៅ​កម្ពុជា​បាន​ថ្លែងថា រដ្ឋាភិបាល​នៃ​ប្រទេស​កូ​រ៉​សន្យាថា​នាំ​ស្វាយ​ពី​កម្ពុជា​ជា​លើកដំបូង​ទៅកាន់​ប្រទេស​កូរ៉េ។ រដ្ឋាភិបាល​នៃ​ប្រទេស​កូ​រ៉​ខាងត្បូង នៅតែ​បន្ត​ជួយ​ដល់​កល​កម្ពុជា និង​បាន​បង្កើត​សាលា​បណ្តុះបណ្តាល​កសិកម្ម ដល់​ប្រជាពលរដ្ឋ​អោយមាន​ជំនាញ​ដាំ​ដុះ ជាពិសេស​មាន​ជំនាញ​លើ​ការផលិត​ស្វាយ​ឲ្យ​បានល្អ ដើម្បី​នាំចេញ​ទៅ​ប្រ​កូរ៉េ​នៅ​ឆ្នាំ ២០១៨ ខាងមុខ។

លោក​បាន​បន្តថា “រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​សន្យា​យ៉ាង​មុតមាំ​ថា​ក្រោយពី​បណ្តុះបណ្តាល និង​ដាក់​មា​ស៊ីន​ត្រួតពិនិត្យ​លើ​គុណភាព​ផលិតផល​រួច នៅ​ឆ្នាំ​ក្រោយនេះ​នេះ​នឹង​នាំ​ស្វាយ​អោយបាន​ជាច្រើន​តោន ពី​កម្ពុជា​ជា​លើកដំបូង​ទៅកាន់​ប្រទេសមួយ​ក្រោយពី​បរាជ័យ​កាលពី​លើក​មុន។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែងបន្តថា ការធ្វើ​ដូច្នេះ ដោយសារតែ​រដ្ឋាភិបាល​កូរ៉េ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ហើយ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ។ បន្ថែម​ពីនេះ ប្រទេស​កូរ៉េ​ចង់​ឲ្យ​ប្រជាកសិករ​កម្ពុជា មាន​ប្រាប់​ចំណូល​សមរម្យ​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ស្វាយ។

ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​រូបនេះ​បាន​សន្យា នឹង​ជម្រាប​ដល់​រដ្ឋាភិបាលរ​បស់​ខ្លួន ឲ្យ​បង្កើន​ការវិនិយោគ​បន្ថែមទៀត និង​បង្កើន​ទេសចរណ៍​ឲ្យ​បាន​ច្រើន​មក​ទស្សនា នៅ​កម្ពុជា​អោយបាន​កាន់តែច្រើន​ទ្វេដង។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​បាន​ថ្លែង​លើកឡើង​ពី​ទ​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែង​អំណោយ​គុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here