រដ្ឋមន្ត្រី​សេដ្ឋកិច្ច៖ កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​ថ្មី​មួយ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ភាពជោគជ័យ ក្នុងចំណោម​ប្រទេស​ល្អ​ដាច់​គេ​ទាំង១០នៅ​ទូទាំង​សក​លោក ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ បច្ចុប្បន្ន​កម្ពុជា​កំពុង​ខិតខំ​ប្រឹង ប្រែង ដើម្បី​សម្រេច​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។

លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​លើកឡើង​នៅ ក្នុងជំនួប​ពិភាគ្សា​ការងារ​ជាមួយ លោក​បណ្ឌិត Graeme Buckley នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​អន្តរជាតិ​ការងារ (ILO) នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី២៩ វិច្ឆិកា​កន្លងមក​ថា សមិទ្ធិផល​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជានា​ពេលកន្លងមក ក្រៅពី​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ កម្ពុជា​ក៏​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុងចំណោម​ប្រទេស​ល្អ​ដាច់​គេ​ទាំង១០ទូទាំង​សក​លោក ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ (MDGs) និង​ត្រូវ​ការចាត់​ចូល​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ផងដែរ ។

លោក​បន្តថា “ទោះបី​កម្ពុជា​ទទួលបាន​កំណើន​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​បាន​ប្រមើល​ឃើញ​ពី​បញ្ហា​ប្រឈមថ្មីៗ នៃ​ការប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​អនាគត ដើម្បី​សម្រេច​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) ដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវ​រិះរក​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ និង​វិធានការថ្មីៗបន្ថែមទៀត​ផងដែរ។

លោក​បណ្ឌិត Graeme Buckley បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​លឿន​របស់​កម្ពុជា បើ​ប្រៀបធៀប​រយៈពេល១០ ទៅ១៥ឆ្នាំមុន ដោយ​លោក​បាន​យល់ស្រប​ចំពោះ​ភាពចាំបាច់​នៃ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​បាយ​ថ្មី ដែល​រាជ-រដ្ឋាភិបាល​កម្ពុជា​ទើបនឹង​គ្រោង​អនុម័ត ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ កាត់ដេរ ក៏ដូចជា​ការលើកកម្ពស់​សុខុមាលភាព​របស់​ក​ម្មករ​និយោជិត​កម្ពុជា ។

លោក​បាន​អះអាងថា “អង្គការ​អន្តរជាតិ​ខាង​ការងារ ជាពិសេស​ការិយាល័យ​ប្រចាំ​តំបន់​ក្នុង​ទីក្រុង​បាងកក ដែល​ទើបបាន​បង្កើន​សមត្ថភាព និង​ជំនាញ​ពាក់ព័ន្ធ​បន្ថែម បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ទាល់​តែម្តង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here