Hattha top Banner

ក្រុមហ៊ុនយក្សSCGសម្រេចបានកំណើននូវការលក់សម្ភារៈសំណង់នៅកម្ពុជា

0

ដោយដែន ចែងចាំង
ភ្នំពេញ ក្រុមហ៊ុនSCGជាក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសថៃ បានសម្រេចជោគជ័យក្នុងការចែកចាយសម្ភារៈ​សំណង់របស់ខ្លួននៅកម្ពុជា ដោយសម្រេចបានកំនើនប្រមាណ៧ភាគរយនៅឆ្នាំនេះ និងបានពង្រីកយុទ្ឋសាស្រ្តទីផ្សារនៅ​ឆ្នាំ២០១៨បន្ថែមទៀត។

​លោកParamate Nisagornsen អនុ​ប្រធាន​ផ្នែក​ស៊ីម៉ងត៍​ និង​សម្ភារៈសំណង់​នៃក្រុមហ៊ុនSCGបាន​ឲ្យដឹងកាលពី​ម្សិលម៉ិញនេះថា ទីផ្សារ​ស៊ីម៉ងត៍​នៅកម្ពុជា​បាន​កើនឡើង​ជិត៧ភាគរយ នៅឆ្នាំ២០១៧នេះ។ ក្នុងនាមជា​ក្រុមហ៊ុន​នាំ​មុខគេ​នៅ​ក្នុង​ទីផ្សារ អាជីវកម្ម​របស់​អេស​ស៊ីជី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹងថា ​នឹង​បន្ត​មាន​កំណើន​បន្ថែមទៀត​នៅឆ្នាំ២០១៨ ថ្វីដ្បិត​តែ​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អាច​មាន​ការ​កើនឡើង​ក្តី។ ​

លោកបន្តថា “ផែនការ​​របស់​ក្រុមហ៊ុនអេស​ស៊ីជី សម្រាប់​ឆ្នាំ២០១៨ត្រូវ​បានពង្រឹង​បន្ថែម​លើស ពីបណ្ដា​ឆ្នាំមុនៗ ហើយក្រុមហ៊ុនអេស​ស៊ីជី មាន​ការ​ប្ដេជ្ញាចិត្ត​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ជួយគាំទ្រដល់​​វិស័យ​សំណង់”។

លោកAree Chavalitcheewingul ប្រធាន​ផ្នែក​ស៊ីម៉ងត៍និង​សម្ភារៈ​សំណង់នក្រុមហ៊ុន SCG មានប្រសាសន៍ឲ្យ​ដឹង​ផងដែរថា តំណាងចែកចាយគឺជា​ស្នូល​នៃភាពជោគជ័យ​របស់​ក្រុមហ៊ុន អេស​ស៊ីជីនៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដើម្បីជួយ​ពង្រឹង​ដល់​សមត្ថភាព​ប្រកួត​ប្រជែង ​របស់តំណាង​ចែកចាយ ក្រុមហ៊ុន SCG បាន​បង្កើត​ដោយជោគជ័យនូវ​ទម្រង់ចែកចាយជា“តំណាងទទួល​សិទ្ធិ​​ចែក​ចាយ​រប​ស់ SCG’ និងបង្កើត​​ប្រព័ន្ធព័ត៌មានវិទ្យា​ ‘បញ្ជាទិញតាមអេឡិក​ត្រូនិក’ ដើម្បីសម្រួល​ដល់​អាជីវកម្ម​។

លោកបាន​បន្ថែមទៀតថា “ផលិតផល​​សម្ភារៈសំណង់​របស់​ក្រុមហ៊ុនអេស​ស៊ីជី រាប់បញ្ចូលទាំង​ស៊ីម៉ងត៍ ខេ-ស៊ីមេនផង គឺ​​មាន​ឈ្មោះ​ល្បីល្បាញ​ និងមានការ​​ទទួល​ស្គាល់ទូទាំង​ប្រទេស​កម្ពុជា។ នេះ​ក៏​ដោយសារ​តែ​គុណភាព​របស់ផលិ​តផល​ក្រុមហ៊ុន ក៏ដូចជា​ឧត្តមភាព​ផ្នែក​ប្រកួត​ប្រជែង ដែលទទួល​បាន​តាមរយៈ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ផ្នែកទីផ្សារ”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here