ក្រសួងទេសចរណ៍​ពង្រីក​ការ​អភិវឌ្ឍ​សហគ្រិនភាព​តាម​សហគមន៍​ដើម្បី​ជំរុញ​​កំណើន​ទេសចរ​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ជា​ការអនុវត្ត​ទៅតាម​គម្រោង​ ​ដែល​ខិតខំ​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ទទួល​បាន​កំណើត​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ ​៧លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២០២០​ ​តាមរយៈ​ក្រសួងទេសចរណ៍​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​ចំនួន២ថ្ងៃ​ ​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ ​និង​បដិសណ្ឋារ​កិច្ច​ដល់​ដល់​ប្រតិបត្តិ​ករណ៍​នានា​ ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ ​ដែល​កំពុង​មានការ​កើនឡើង​រៀងរាល់​ឆ្នាំ​។​ ​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់ក្រ​សួង​ទេសចរណ៍​ ​បាន​ឲ្យដឹង​នា​ថ្ងៃទី៤​ ​មិនា​នេះ​ថា​ ​ដើម្បី​ពង្រីក​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​នោះ​ ​ក្រសួងទេសចរណ៍​ ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​(​ILO​)​ ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ​ស្តី​ពី​កម្មវិធី​បណ្តុះបណ្តាល​លើ​ការ​អភិវឌ្ឍ​សហគ្រាស​តាម​សហគមន៍​ ​(​C​-​BED​)​ ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​ ​។​

​សិក្ខាសាលា​ថ្នាក់​ជាតិនេះ​ធ្វើឡើង​រយៈពេល២ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​ ​៤​-​៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ចូលរួម​ពីសំណាក់​មន្រ្តី​ ​មន្ទីរ​ទេសចរណ៍​ទាំង២៥រាជធានី​-​ខេត្ត​ ​តំណាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ ​និង​សាលា​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ ​និង​បដិសណ្ឋារ​កិច្ច​ ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​និង​សម​គមន៍​ឧស្សាហកម្ម​ទេសចរណ៍​ ​សាស្រ្តា​ចារ្យ​ ​អ្នកជំនាញ​ដែល​ជាស​មា​ជិ​ក​បណ្តាញ​អ្នកជំនាញ​។​

​សិក្ខាសាលា​នេះ​នឹង​ចូលរួម​គាំទ្រ​ ​និង​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​ដល់​បណ្ដា​សហគ្រាស​នៅ​តាម​សហគមន៍​ ​ព្រមទាំង​ផ្តល់​ដល់​អ្នក​ដែល​ចង់​ក្លាយ​ ​ជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​នូវ​ចំណេះ​ដឹង​ថ្មី​ៗ​ ​ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ ​មាន​សមត្ថភាព​ថ្លឹងថ្លែង​អំពី​សភាពការណ៍​ ​និង​លក្ខខណ្ឌ​ការងារ​ ​ធុរ​កិ​ច្ច​ថ្មី​ៗ​ ​ជាពិសេស​យល់ដឹង​ពី​ដំណើរការ​នៅក្នុង​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ ​និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ ​ដែល​ជា​កត្តា​ចូលរួម​ជំរុញ​ឱ្យ​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​ ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​សហគ្រាស​សេវាកម្ម​ ​និង​ផលិតផល​ទេសចរណ៍​ ​ដែល​ជាផ្នែក​មួយ​នៃ​ការចូលរួម​ដល់​ការ​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ​ស្របតាម​សភាព​ការ​វិវត្ត​នៃ​វិស័យ​ទេសចរណ៍​តំបន់​ ​និង​សកលលោក​។​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​កម្មវិធី​បណ្តុះបណ្តាល​សហគ្រិនភាព​ខាងលើ​ ​នឹង​ចូលរួម​គាំទ្រ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ ​«​បុគ្គលិក​ម្នាក់​ ​ជំនាញ​មួយ​»​ ​ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ក្នុង​វិស័យ​ទេសចរណ៍​ ​២០១៧​-​២០២៥​ ​ដែល​ឆ្លើយតបទៅនឹង​គោលនយោបាយ​ជាតិ​ស្តី​ពី​ ​មុខរបរ​ ​និង​ការងារ​ ​២០១៥​-​២០២៥​ ​និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​២០១៧​-​២០២៥​ ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ​ជាពិសេស​ឧស្សាហកម្ម​ទេសចរណ៍​ ​បង្កើត​ការងារ​សមរម្យ​ ​ធានា​គុណភាព​ ​និង​ផលិតភាព​ការងារ​ ​និង​កំណត់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ ​សមត្ថភាព​ ​និង​ជំនាញ​ឆ្លើយតបទៅនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​ជាពិសេស​ឆ្លើយតបទៅនឹង​ស្មារតី​នៃ​សមាហរណកម្ម​តំបន់​ផង​ដែរ​។​

​កាលពី​ឆ្នាំ២០១៧​ ​កន្លងទៅ​កម្ពុជា​សម្រេច​បាន​កំណើន​ទេសចរណ៍១១.៨​%​ ​ជាមួយនឹង​ការ​មកដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង៥.៦លាន​នាក់​ ​និង​នាំ​ប្រាក់ចំណូល​ប្រមាណ​ ​៣,៦៣៨លាន​ដុល្លារ​អាមេរិក​ ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​ ​រួមចំណែក​ប្រមាណ១២.៣​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​ ​៦២ម៉ឺន​នាក់​ ​ហើយ​ដោយ​ប្រយោល​រាប់​សិប​ម៉ឺន​នាក់​ទៀត​។​ ​

នៅក្នុង​ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន៦.២លាន​នាក់​ ​កើន​ឡើង១១​%​ ​ខណៈ​ដែល​ការព្យាករណ៍​នៅ​ឆ្នាំ២០២០​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​នឹង​កើនឡើង​ ​ដល់​ប្រមាណ៧លាន​នាក់​ ​និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ៥,០០០លាន​ដុល្លារ​ ​បង្កើត​នូវ​ឱកាស​ការងារ​ដោយ​ផ្ទាល់​បាន​ប្រមាណ​ជិត១លាន​នាក់​ ​និង​ប្រមាណ១០លាន​នាក់​ ​ក្នុង​ឆ្នាំ២០២៥​ ​បង្កើត​ការងារ​ប្រមាណ​ជិត១.២លាន​នាក់​ ​និង​ប្រមាណ១៥លាន​នាក់​ ​ក្នុង​ឆ្នាំ២០៣០ជាមួយ​ឱកាស​ការងារ​ប្រមាណ​រហូតដល់​ជាង១.៧លាន​នាក់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here