The Bridge Mall នឹងបើកដំណើរការនៅខែឧសភាខាងមុខនេះហើយ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ ផ្សារទំនើបស្ថិតគំរោង The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រនឹង​បើកដំណើរការនៅខែឧសភាខាងមុខនេះហើយ បន្ទាប់ពីពន្យាពេលមួយរយៈរួចមក។ នេះ​បើតាមការឲ្យដឹងពីលោកឧកញ៉ា សៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៧ មិនានេះថា ផ្សារទំនើបនេះនឹងរៀបចំជាលក្ខណៈ Community Mall ដែលមានកំពស់៥ជាន់ នៃអាគារ​កំពស់៤៥ជាន់ក្នុងគំរោងនេះ ដែលមានផ្ទះសរុបចំនួន២៧០០យូនីត។លោកបន្តថា ផ្សារទំនើបនេះមានចំណតយានយន្តរាប់ពាន់ ដែលអនុញ្ញាត្តឲ្យអ្នកដើរផ្សារ អាចចតយានយន្តបានងាយស្រួល និងមិនលំបាកស្វែងរកចំណត។

លោកបន្តថា “ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ព្រោះយើងមានអតិថិជននៅក្នុងគំរោងនេះស្រាប់រួចទៅហើយ”។ លោកបន្តថា “បច្ចុប្បន្នក្នុងចំណោមផ្ទះ២៧០០យូនីត មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយរួចហើយ ហេតុនេះយើងមិន​បារម្ភនោះទេ ព្រោះយើងមានអតិថិជនស្រាប់”។

ផ្សារនេះស្ថិតនៅលើផ្លូវឆ្ពោះមកកាន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌ​ចំការមនរាជធានីភ្នំពេញ។

ក្រុមហ៊ុន World Bridge Group បានវិនិយោគគំរោង The Bridge រួមគ្នាជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសសឹង្ហបុរី Oxley Holdingដែលជាក្រុមហ៊ុនលំដាប់​យក្សមួយ មានបទពិសោធន៍ខ្ពស់ក្នុងការវិនិយោគវិស័យអចលនទ្រព្យ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅប្រទេសសឹង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here