ការនាំ​ជ្រូក​ចូល​នៅតែ​ជា​បញ្ហា​ដោះស្រាយ​មិន​ចេញ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ វិបត្តិ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម យកមក​លក់​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ នៅតែ​ជា​ចំណោទ​ដែល​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​នៅឡើយ និង​បានធ្វើអោយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា  និង​អ្នក​ចឹ​ញ្ចឹ​ម​ជ្រូក ក្នុងស្រុក​លើកឡើង​ម្តង​ហើយ​ម្តងទៀត ដើម្បី​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់។

អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ជេ​ត ភារ​ម្យ បាន​ថ្លែង​នៅក្នុង​ស​ន្នី​សីត​សារព័ត៌មាន​ស្តីពី ការនាំ​ជ្រូក​ចូល​ដោយ​អនាធិប្បតេយ្យ​ពី​ប្រទេសជិតខាង និង​ផលប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ដោយសារ​តម្លៃ​ជ្រូក​រស់​ធ្លាក់ចុះ​នា ព្រឹក​ថ្ងៃទី៤ ធ្នូ​នេះ​ថា សម្រាប់​ឆ្នាំ ២០១៧ អ្នករករ​ស៊ី​ចឹ​ញ្ចឹ​ម​ជ្រូក​ក្នុងប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ ដោយសារ​តែមាន​ការនាំ​ជ្រូក​ចូល​ខុសច្បាប់ តាម​ច្រក   របៀង​មួយចំនួន​នៅតាម​បន្ទាប់​ព្រុំ​ដែនកម្ពុជា​វៀតណាម។

លោក​បន្តថា កាលពី​ឆ្នាំ ២០១៥-២០១៦ កន្លងទៅនេះ ប្រជាកសិករ​បាន​លក់​ជ្រូក​របស់ខ្លួន​ក្នុងតម្លៃ​ខ្ពស់​ពី៨ ម៉ឺន ទៅ ៩ ពាន់​រៀល​ក្នុង​មួយ​គីឡូ ដោយសារតែ​មានការ​ចឹ​ញ្ចឹ​ម​បានល្អ ដូច្នេះ​ពួកគេ​បាន​បង្កើន​ការចិញ្ចឹម​ដោយបាន​ខ្ចីលុយ​ពី​ធនាគារ ស្រាប់តែ​មកដល់​ដើមឆ្នាំ​នេះ មាន​ការនាំ​ជ្រូក​ប្រមាណ​ជា ១ពាន់ ទៅ១៨០០ក្បាល​ដោយ​ខុសច្បាប់ ពី​ប្រទេស​វៀត​ណា​ហើយ​បានធ្វើអោយ​តម្លៃ​ជ្រូក​របស់​កសិករ​ក្នុងស្រុក មានការ​ធ្លាក់ចុះ​ហើយ​លក់​មិន​ចេញ។ កសិករ​ប្រមាណ ៥០ភារ​យ​នៅ​ទូទាំងប្រទេស ក៏បាន​បោះ​ការ​ចឹ​ញ្ចឹ​ម​ជ្រូក  ដោយសារ​ជំពាក់​ធនាគារ។

សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម លោក ប៊ុន ហៀ​ង​បាន​លើក​ឡើ​ថា សមាគមន៍ និង​អ្នក​ចិញ្ចឹម​ជ្រូក​មិនអាច​ទប់ស្កាត់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​នាំចូល​ជ្រូក​មក​កម្ពុជា​ទេ ព្រោះ​វា​ជាទី​ផ្សារសេរី ប៉ុន្តែ​អ្វីដែល​សំខាន់​ស្នើរ​សុំ​ដល់​អ​ជ្ញា​រពាក់​ព័ន្ធ ជា​ពិ​សេ​អជ្ញាធរ​នៅតាម​បន្ទាត់​ព្រំដែន ត្រូវមាន​ការទប់ស្កាត់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ចូលដល់​ប្រទេស​កម្ពុជា ជាពិសេស​ទប់ស្កាត់​ការលក់​ដំលៃ​ទាប​ជាង​ក្នុងស្រុក បើ​មិន​ចឹ​ង​ទេ​កសិករ​នឹងត្រូវ​បិត​កសិដ្ឋាន​របស់ខ្លួន។

លោកស្រី មន ណា​រី កសិករ​មកពី​ស្រុក​កៀនស្វាយ​បានលើកឡើង​ថា មកដល់ពេលនេះ លោកស្រី​បាន​ខាត​ជ្រូក​មួយ​ក្បាល​ជាង១០ម៉ឺន​រៀល ហើយ​លោកស្រី​ជំពាក់​លុយ​ធនាគា។ លោកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ការនាំ​ជ្រូក​ចូល​ដោយ​ខុសច្បាប់ ដើម្បីអោយ​លោកស្រី​មានលទ្ធភាព​ចឹ​ញ្ចឹ​ម​សត្វ​ឡើងវិញ ដើម្បី​ផ្ត​ត់​ផ្គត់​គ្រួរ​សារ​អោយមាន​ជីវភាព​ធូ​ធារ ស្របតាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​លើ​កក​ម្កើ​ត​ជីវភាព​ពលរដ្ឋ។

កាលពី​ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ​បានចេញ​សារាចរ​ណែនាំ​មួយ​ស្តីពី​ការនាំ​ចូល និង​លើកកម្ពស់​គុណភាព​សត្វ ព្រមទាំង​រក្សា​តម្លៃ​ជ្រូក​ក្នុងស្រុក​នោះ បាន​ជម្រុញអោយមាន​ការ​ទប់​ស្កាក់ ការនាំ​ចូល​សត្វ​ដែល​ខ្វះ​ស្តង់ដារ និង​ត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​មុននឹង​អនុញ្ញាតិ​អោយ​លក់​នៅក្នុង​ទីផ្សារ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here