Hattha top Banner

ក្រុមហ៊ុនយក្ស Appleទាញយកសក្តានុពលទាំងផលិតកម្ម និងការលក់រាយនៅក្នុងប្រទេសម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc គ្រោងបើកទីតាំងលក់រាយដំបូងរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី នៅខែមិថុនាខាងមុខ ក្នុងគោលដៅពង្រីកវត្តមានរបស់ Apple ក្នុងតំបន់អាស៊ាន ដើម្បីបង្កើនទាំងការលក់ និងប្រតិបត្តិការនៅខាងក្រៅប្រទេសចិន។

ហាងលក់រាយដំបូងទី១ របស់ក្រុមហ៊ុនApple ប្រចាំនៅប្រទេសម៉ាឡេស៊ី នឹងមានទីតាំងនៅក្នុងផ្សារទំនើប The Exchange TRX ក្នុងទីក្រុងគូឡាឡាំពួ។  ក្រុមហ៊ុនបានប្រកាសថា ទីតាំងនេះនឹងបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនាខាងមុខ នាវេលាម៉ោង១០ព្រឹក(ម៉ោងក្នុងស្រុក)។

បច្ចុប្បន្ននេះ ក្រុមហ៊ុនខ្នាតយក្ស Apple របស់សហរដ្ឋអាមេរិក មាន​ទីតាំង ហាង​លក់រាយមួយ​ចំនួន​រួច​ទៅហើយ ​នៅ​ក្នុង​តំបន់​អាស៊ាន រួម​មាន​ដូចជា ហាងនៅក្នុង​ ប្រទេសថៃ និង​ប្រទេសសិង្ហបុរី។ប្រទេសម៉ាឡេស៊ី​ កំពុង​ក្លាយ​ជា​ប្រទេស​ដ៏សំខាន់​មួយ សម្រាប់ក្រុមហ៊ុន Apple ទាំង​ផ្នែក​ផលិតកម្ម និង​ផ្នែក​លក់។  ក្រុមហ៊ុនអាមេរិកមួយនេះ បានចាប់ផ្តើមផលិតផលិតផល Macs មួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីកាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្រុមហ៊ុននេះក៏កំពុងផលិតទូរស័ព្ទ iPhone មួយចំនួននៅក្នុងប្រទេសឥណ្ឌា និងផលិតកាសឥតខ្សែ AirPods នៅក្នុងប្រទេសវៀតណាមផងដែរ។

ទីតាំង​ហាង​លក់រាយថ្មី​នេះ ​បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​ន៍អស់ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុងនោះ ការ​កក់ជួល​ហាង​នេះ​បានចាប់​ផ្ដើម​តាំងពីដើម​ឆ្នាំ​មុនមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

សារពត៌មាន Bloomberg News បានចុះទៅរាយការណ៍អំពីទីតាំងនេះកាលពីឆ្នាំមុន ខណៈដើមឡើយ ហាងនេះគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែបែរជាជួបប្រទះការពន្យារពេលទៅវិញ។

កាលពីខែមេសាកន្លងទៅ លោកមហាសេដ្ឋី Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានធ្វើដំណើរទៅកាន់តំបន់អាស៊ានផងដែរ។ នាពេលនោះ លោកបានអញ្ជើញទៅទស្សនា ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម ដើម្បីជំរុញកំណើននៃការលក់នៅក្នុងតំបន់៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here