ដោយៈ និស្ស័យ
សៀមរាបៈ ក្រុមមន្រ្តីកម្ពុជា ថៃបានបើកកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន។
កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ដឹកនាំដោយលោកហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចរចា កិច្ចព្រមព្រៀងស្ពានមិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន) បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយគណ:ប្រតិភូថៃ ដើម្បីពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងគ្រប់គ្រង ថែរទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ ( ស្ទឹងបត់-បានណងអៀន) ដែលប្រព្រឹត្តិធ្វើឡើងនៅខេត្តសៀមរាប។







