ដោយៈ និស្ស័យ
កំពង់ស្ពឺៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មី មួយខ្សែតភ្ជាប់ ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង។
សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធ មជ្ឈមណ្ឌលពុទ្ឋសាសនានៅលើភ្នំគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺកាលពីសប្តាហ៍មុនថា ការសាងសង់ផ្លូវថ្មីនេះ នឹងជម្រុញសក្តានុពលខេត្តកំពង់ស្ពឺ ឲ្យរីកចម្រើនលឿន ឲ្យមានការអភិវឌ្ឍលឿនដូចនៅរាជធានីភ្នំពេញ។សម្តេចបន្ថែមថា “ផ្លូវថ្មីមួយខ្សែនេះ នឹងពង្រឹងសក្តានុពលខេត្តនេះឲ្យកាន់តែខ្លាំង ប៉ុន្តែបើខេត្តនេះមិនមានធនធានមនុស្ស ក៏ចាប់យកឱកាសនេះមិនបានដែរ”។